សន្តិសុខសង្គម
ត្រឹមតែ១ថ្ងៃ អាជ្ញាធរ បង្រ្កាបគ្រឿងញឿនបាន១៣ករណី ឃាត់ខ្លួន៣២នាក់ នៅទូទាំងប្រទេស
តាមលទ្ធផលរបស់អគ្គស្នងការនគរបាលជាតិផ្សព្វផ្សាយថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសបាន ១៣ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-1178.png)
ក្នុងចំណោមជនសង្ស័យទាំង៣២នាក់រួមមាន ជួញដូរ ១ករណី ឃាត់ខ្លួន ៤នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ខ្លួន ១៥នាក់(ស្រី ២នាក់)។ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៧នាក់។ ប្រើប្រាស់គ្រឿងញៀន ៣ករណី ឃាត់ ៦នាក់។ សម្រាប់វត្ថុតាងដែលចាប់យកមានដូចជា មេតំហ្វេតាមីន(Ice) = ៥,៣៧ក្រាម និង១៤កញ្ចប់តូច កេតាមីន(Ke) = ១៧៧,៥១ក្រាម អ៊ិចស្តាស៊ី (mdma) = ១១០៧,៣៨ក្រាម ហេរ៉ូអ៊ីន(Heroine) = ៧០៤,៤៣ក្រាម និងកញ្ឆា = ២៥១២ក្រាម។
លទ្ធផលខាងលើមាន ៩អង្គភាពចូលរួមបង្ក្រាប ដោយមានប៉ូលិស ៨អង្គភាព និងប៉េអឹម ១អង្គភាព។ ប៉ូលិស ៨អង្គភាពមានដូចជា ខេត្តបាត់ដំបង រក្សាទុក ២ករណី ឃាត់ខ្លួន ៦នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៦១ក្រាម។ខេត្តកំពង់ចាម ប្រើប្រាស់ ១ករណី ឃាត់ ខ្លួន២នាក់។ ខេត្តកំពង់ស្ពឺ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ០,៦៤ក្រាម។ ខេត្តកណ្តាល រក្សាទុក ២ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ១៤កញ្ចប់តូច។ រាជធានីភ្នំពេញ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ស្រី ១នាក់ ចាប់យកIce ០,០៦ក្រាម។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-1186.png)
អង្គភាពខេត្តព្រះវិហារ រក្សាទុក ១ករណី ឃាត់ខ្លួន ២នាក់ ចាប់យកIce ០,០៦ក្រាម។ ខេត្តព្រៃវែង ជួញដូរ ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់។ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ខ្លួន ៧នាក់ ចាប់យកIce ១,៩៩ក្រាម, Ke ១៧៧,៥១ក្រាម, MDMA ១១០៧,៣៨ក្រាម, Heroine ៧០៤,៤៣ក្រាម និងកញ្ឆា ២៥១២ក្រាម។ អង្គភាពខេត្តតាកែវ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,០១ក្រាម។ ចំណែកប៉េអឹម ១ អង្គភាពគឺនៅខេត្តពោធិ៍សាត់ ក្នុងនោះប្រើប្រាស់ ១ករណី និងឃាត់ខ្លួនបាន ៣នាក់៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច