សន្តិសុខសង្គម
ឃុំខ្លួនលោកផ្កាយ២ នាយកសាលានគរបាលភូមិភាគ៥ តាមអំណាចសាលដីកាសាលាឧទ្ធរណ៍
កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាអម ឲ្យសមត្ថកិច្ចនាំលោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ដើម្បីយកទៅឃុំខ្លួនដាក់ពន្ធនាគារម១ព្រៃស តាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ ។
កាលពីថ្ងៃទី១៨ ខែធ្នួ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការបញ្ជូនលោកផ្កាយ២ នាយកសាលានគរបាលជាតិភូមិភាគ៥ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនលោកផ្កាយ២ ពីខេត្តបាត់ដំបងនោះមក។

ជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅផ្ទះលេខ៨៣ ផ្លូវលេខ៩៥ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ជានាយកសាលានគរបាលជាតិភូមិភាគ៥។ បើតាមសមត្តកិច្ចឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៣ នៅពេលលោកផ្កាយ២ រូបនោះកំពុងធ្វើដំណើរទៅដល់ដីចម្ការរបស់គាត់មួយកន្លែង ស្ថិតនៅស្រុកសំឡូត ដែលជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ឃុំខ្លួនរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ ភ្នំពេញពីបទរំលោភលើទំនុកចិត្ត។
លោក ប៉ិ វ៉ា ន់ ហៅគ្រូ ឡុង មានឋានន្តរស័ក្ដិឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយកសាលានគរបាលជាតិ ភូមិភាគ៥ ដែលមានទីតាំងនៅចំណុចទូលម្កាក់ ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តដំបង។ តាមប្រភពព័ត៌មានឲ្យដឹងថា លោកផ្កាយ២ ដែលសំបូររឿងអាស្រូវរូបនេះ ពិសេសសំណុំរឿងដីធ្លីនៅស្រុកសំឡូត ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន.ឃុំខ្លួនរបស់ចៅក្រមជំនំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ខណៈពេលលោកឧត្តមសេនីយ៍ទោរូបនេះ ធ្វើដំណើរចេញពីសាលានគរបាលជាតិ ទៅដល់ដីចម្ការរបស់គាត់នៅស្រុកសំឡូត។

យោងដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ៦៧ ដក ឧ /២៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រធានក្រុមប្រឹក្សាជំនុំ ជម្រះទី៧ នៃសាលាឧទ្ធរណ៍ភ្នំពេញ លោក សួស សំអាត ដែលមានជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅផ្ទះលេខ៨៣ ផ្លូវលេខ៩៥ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរជានាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានចាប់ខ្លួនពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ ២០០៨ ដល់ឆ្នាំ២០១៥ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ មាត្រា ៣៩២ នៃ ក្រមព្រហ្មទណ្ឌ។
ពេលចាប់ខ្លួនជនជាប់ចោទឈ្មោះ ប៉ិ វ៉ាន់ នឹងត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបន្តនីតិវិធីដល់ស្ថាប័នអយ្យការអមសាលាដំបូង រហូតមានការសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារម១ព្រៃស ដើម្បីអនុវត្តទោសតាមអំណាចសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ