សន្តិសុខសង្គម
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ហាញមុខជនសង្ស័យ៤នាក់ ក្រោយបង្ក្រាបទីតាំងកែច្នៃ ផលិតនៅផ្លូវ៦០ម៉ែត្រ
កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋាននគរបាលជាតិ បានធ្វើពិធីបង្ហាញពីស្នាដៃបង្ក្រាបបទល្មើស កែច្នៃ ផលិតរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់មួយករណី ដែលមានការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ គឺជនជាតិចិន២នាក់ និងជនជាតិវៀតម២នាក់ រួមជាមួយវត្ថុតាងម៉ាស៊ីនកែច្នៃ សម្រាប់ផលិត និងថ្នាំញៀនរាប់សិបគីឡូក្រាម។
ពិធីនោះបានធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយរងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានមករាយការណ៍ជូនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ថា មានមុខសញ្ញាតែងតែប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុ នៅចំណុចតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានមធ្យោបាយធ្វើដំណើរដោយម៉ូតូ១គ្រឿង មានភិនភាក ម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AH-5938 ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ និងលោកវរៈសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យទី១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងមន្ត្រីជំនាញ (ក១១)បានចុះទៅស៊ើបអង្កេតលើមុខសញ្ញានោះ ក្រោមសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ។ លុះដល់វេលាម៉ោង៦ល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពេលនោះក៏ប្រទះឃើញជនសង្ស័យ២នាក់ កំពុងធ្វើដំណើរដោយមធ្យោបាយម៉ូតូ១គ្រឿង ដែលមានភិនភាគដូចប្រជាពលរដ្ឋបានរាយការណ៍ ពេលនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ដោយពិនិត្យឃើញមានវត្ថុតាងសារធាតុញៀនមួយចំនួន។ លុះដល់វេលាម៉ោងប្រមាណ៧យប់ថ្ងៃខែដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបុរីវីឡាថោន មុខផ្ទះលេខ L-65 ផ្លូវលេខ V-16 ភូមិទួលរការ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែរ។ រហូតដល់វេលាម៉ោង៧កន្លះ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចមុខបុរីវីឡាថោន ផ្លូវ៣០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តឆែកឆេរផ្ទះលេខ L-65 ផ្លូវលេខ V-16 ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជាលទ្ធផលសរុបទាំងអស់ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ១.ឈ្មោះ ឡេ មិនហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម។ ២.ឈ្មោះ ចឹង ង៉ុកហ្វាក ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម។ ៣.ឈ្មោះ ជា ជេក (XIE JIE) ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិចិន។ ៤.ឈ្មោះ ភី ភី (PEI PEI) ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិចិន។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញសារធាតុញៀនសុទ្ធចំនួន ៥៨ គីឡូ ២២៤ ក្រាម។ សារធាតុមិនច្បាស់លាស់សម្រាប់ផលិតគ្រឿងញៀនជាង៣០០គីឡូក្រាម។ ម៉ាស៊ីនកែច្នៃ សម្រាប់ផលិតគ្រឿងញៀនចំនួន២គ្រឿង។ ម៉ូតូចំនួន៣គ្រឿង។ ទូរស័ព្ទចំនួន៤គ្រឿង ។
ក្រោយពីបង្ហាញមុខជនសង្ស័យ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
អត្ថបទ៖ មករា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម