សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះនៅខណ្ឌដង្កោ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី
អគ្គិភ័យបានឆាបឆេះរោងកម្មករ និងស្តុកអេតចាយមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ២១៧ ភូមិរលួស សង្កាត់ជើងឯង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ អុឹម ស៊ីវន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ: ទិញលក់អេតចាយ។
មូលហេតុ ឆ្លងចរន្តអគ្គិសនី។ ទីតាំងខាងលេីប្រភេទដែកប្រក់ស័ង្កសីទំហំ ០៦ម៉ែត្រ X ០៨ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា ខូចខាតសម្ភារៈឆេះរោងកម្មករចំនួន១ រួមទាំងឆេះគ្រឿងអេតចាយអស់មួយចំនួនទៀត តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

ក្នុងរង្វង់ប្រតិបត្តិការបង្ការគ្រោះអគ្គិភ័យខាងលេីនេះ រថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យមកអន្តរាគមន៍ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន២ឡាន ស្មើរនឹង៨ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។ នៅវេលាម៉ោង១៣និង២០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលត្រូវបានគ្រប់គ្រង់ទាំងស្រុង៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ