សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកំពង់ស្ពឺ និងភ្នំពេញ សហការគ្នា ព័ទ្ធផ្ទះនគរបាលម្នាក់ ទទួលផលចោរកម្មពីអ្នកលួចគាស់រោងចក្រ
កំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងរាជធានីភ្នំពេញ បានសហការគ្នាព័ទ្ធ និងឆែកឆេរផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់យ៉ាងច្រើន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការព័ទ្ធផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយបានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពី លោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ-រាជធានីភ្នំពេញ។

ប្រភពបន្តថា លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានី ភ្នំពេញ ឆែកឆេរផ្ទះលេខ ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ ៣៥ឆ្នាំ ជានគរបាលក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធទទួលផលចោរកម្មលួចគាស់រោងចក្រលួចសំលៀកបំពាក់។
ការចុះឆែកឆេរផ្ទះមន្ត្រីនគរបាលនោះ សមត្ថកិច្ចដកហូតបានសំលៀកបំពាក់របស់រោងចក្របានចំនួន ១ ១១៩ និងនៅសល់ច្រើនទៀត រង់ចាំម្ចាស់រោងចក្រ មកពិនិត្យជាក់ស្តែង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី និងមានចំណាក់តាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធផងដែរ៕







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ