សន្តិសុខសង្គម
អ្នកនាំពាក្យ៖ ការចុះឆែកឆេរផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃនៅខណ្ឌឬស្សីកែវពាក់ព័ន្ធករណីទទួលផលចោរកម្មមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះឆែកឆេរត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់យ៉ាងច្រើន។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី២៥ធ្នូនេះ ក្នុងប្រតិបត្តិការនេះមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ គឺដកហូតតែវត្ថុតាងមួយចំនួនប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចុះឆែកឆេរត្រួតពិនិត្យដកហូតវត្ថុតាំងជាសំលៀកបំពាក់មួយចំនួនតែប៉ុណ្ណោះដោយដកហូតបានខោចំនួន៩១៤ និងអាវចំនួន១៦ ដោយមិនមានការឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ហើយកិច្ចការងារនេះ ខាងអយ្យការខេត្តកំពង់ស្ពឺជាអ្នកអនុវត្តបន្ត។

គួររំលឹកថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះឆែកឆេរត្រួតពិនិត្យផ្ទះមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់នៅចំណុចផ្ទះលេខ១០៥ ផ្លូវ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីទទួលផលចោរកម្មពីអ្នកគាស់រោងចក្រលួចយកសំលៀកបំពាក់។

ប្រភពពីនគរបាលព្រហ្មទណ្ឌខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ៕
អត្ថបទ៖ សុខុម







-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ