Connect with us

សន្តិសុខសង្គម

ក្មេងទំនើងប្រុសស្រីជិត៣០០​នាក់​ត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការឃាត់ខ្លួនក្មេងទំនើងប្រុស ស្រី ជិត៣០០នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈដែលក្រុមក្មេងទំនើងទាំងនេះកំពុងប្រមូលផ្ដុំគ្នានៅតំបន់កោះពេជ្រ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់គឺមានចំនួន២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួន និងធ្វើការអប់រំណែនាំ រួចអនុញ្ញាតឱ្យទៅគេហដ្ឋានវិញ ខណៈដែលម៉ូតូមួយចំនួនដែលមានការកែច្នៃគ្មានឯកសារ និងគ្មានស្លាកលេខ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វើការដកហូត និងបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីឱ្យម្ចាស់ម៉ូតូយកឯកសារ និងធ្វើការដោះស្រាយ បើសិនជាមានឯកសារត្រឹមត្រូវ សមត្ថកិច្ចនឹងប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ។ ចំពោះរង្វង់នៃប្រតិបត្តិការឃាត់ខ្លួន និងអប់រំណែនាំនេះដោយសារតែសកម្មភាពជាក់ស្ដែងកើតមានឡើងនៅលើដងផ្លូវ អំពើហិង្សា វាយ កាប់ ចាក់ ប្រើអាវុធមុតស្រួច កំពុងកើតមានឡើងជាបន្តបន្ទាប់ ដោយសារតែក្មេងទំនើងទាំងនេះ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា លោកនឹងប្ដេជ្ញាចិត្តក្នុងការបង្ក្រាបក្មេងទំនើង ខណៈដែលពួកនេះបង្កភាពអាណាធិបតេយ្យ​នៅលើដងផ្លូវ ដែលពួកគេបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយ កាប់ចាក់គ្នានៅលើដងផ្លូវសាធារណៈនាពេលយប់អធ្រាត្រនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម