សន្តិសុខសង្គម
នគរបាលខេត្តកំពង់ស្ពឺ កំពុងតាមប្រមាញ់មេខ្លោងពាក់ព័ន្ធគាស់រោងចក្រលួចសម្លៀកបំពាក់
លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលការងារព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា សំណុំរឿងករណីក្រុមចោរគាស់រោងចក្រ ដើម្បីលួចយកសម្លៀកបំពាក់ សមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធយកផ្តន្ទាទោសតាមច្បាប់។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ លោកឧត្តមសេនីយ៍ត្រី សម សាក់ បានឲ្យដឹងថា ករណីនេះ (គាស់រោងចក្រ) សមត្ថកិច្ចជំនាញបានហៅសាក្សីមកបំភ្លឺ ប៉ុន្តែជនដៃដល់មិនឃាត់បាននៅឡើយទេ គឺកំពុងគេចខ្លួនហើយសមត្ថកិច្ចកំពុងច្បាមយកមុខសញ្ញានោះ។
លោកឧត្តមសេនីយ៍ សម សាក់ ស្នងការរងទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «យោងតាមវត្ថុតាងដែលសមត្ថកិច្ចរកឃើញនៅក្នុងផ្ទះជនសង្ស័យមានចេញពី៤រោងចក្រដែលលក់ចេញមិនទាន់អស់»។

សូមជម្រាបថា នៅយប់ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងរោងចក្រ Wester Fashion Cambodia ស្ថិតតាមផ្លូវជាតិលេខ៥១ ក្នុងភូមិវត្ដភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គឺមុនីជ័យ ខេត្ដកំពង់ស្ពឺ មានករណីលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយដំបូលស័ង្គី ជញ្ជាំងរោងចក្រ ដោយជនល្មើសមិនស្គាល់អត្តសញ្ញាណបានលួចយកសម្ភារៈ ព្រមទាំងសម្លៀកបំពាក់ជាច្រើនសរុបទឹកប្រាក់រាប់សែនដុល្លារ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបក្ខពួកមេក្លោងបាន ក្នុងនោះមេខ្លោងម្នាក់ មានឈ្មោះ ម៉ន ជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាល នៃអគ្គស្នងការនគរបាលជាតិ និងជាម្ចាស់ហាងលក់សំលៀកបំពាក់ យីហោ «ឡេង ម៉ាណា» មានអាសយដ្ឋាន តាមបណ្តោផ្លូវលេខ ៥១៩G ផ្ទះលេខ ១០៥ ភូមិថ្លាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ប្រតិបត្តិការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ លោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះឆែកឆេរហាងលក់សម្លៀកបំពាក់ យីហោ «ឡេង ម៉ាណា» ផ្ទះលេខ ១០៥ ផ្លូវ ៥១៩G ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ជាទីតាំងទទួលផលចោរកម្មក្នុងអពើចោរលួចគាស់រោងចក្រ យកសម្លៀកបំពាក់ ដោយដកហូតបានសម្លៀកបំពាក់របស់រោងចក្របាន ចំនួន ១ ១១៩ និងនៅសល់ច្រើនទៀត រង់ចាំម្ចាស់រោងចក្រមកពិនិត្យ និងដាក់បណ្តឹង៕
អត្ថបទ៖ ភួង រដ្ឋា










-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ