សន្តិសុខសង្គម
លម្អិតបន្ថែមករណីឆេះផ្ទះ និងតូបអ្នកលក់ដូរនៅផ្សារក្រោម ដែលបណ្ដាលឱ្យស្លាប់មនុស្ស ៣នាក់
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤៖៥០នាទី មានអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ អគ្គិភ័យនោះបានឆាប់ឆេះផ្ទះ១ខ្នង តូបលក់ដូរចំនួន៤ នៅមុខផ្សារក្រោម និងបណ្ដាលឱ្យស្លាប់មនុស្សចំនួន ៣នាក់ និងខូចខាតទ្រព្យសម្បត្តិចំនួនប្រមាណជា១០ម៉ឺនដុល្លារ។

បើតាមសមត្ថកិច្ច ករណីអគ្គិភ័យដែលឆាប់ឆេះបណ្ដាលឱ្យឆេះតូបលក់ដូរអស់ចំនួន ៤តូប និងផ្ទះចំនួន ១ខ្នង នេះ (ខូចខាតទាំងស្រុង) មានម្ចាស់ផ្ទះជួលតូបឈ្មោះ លី ដារី ភេទស្រី អាយុ៣២ ឆ្នាំមុខរបរលក់ដូរ។ ករណីនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ រួមមានទី១.ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ,ទី២.កូននៅក្នុងផ្ទៃ ដែលមានអាយុ២ខែ និងទី៣.ឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ ៤ឆ្នាំ។ ចំណែក ផ្ទះចំនួន ១ល្វែង ធ្វើពីថ្ម ប្រកសង័្កសី (ទំហំ៥ ម×១០ម) ខូចខាតទាំងស្រុង ៤តូប ,ម៉ូតូចំនួន១គ្រឿង,ទូរទឹកកកចំនួន១គ្រឿង,ទូរបោកខោអាវចំនួន១គ្រឿង, កុំព្យូទ័រលេបថបចំនួន១គ្រឿង, ទូរស័ព្ទចំនួន៣គ្រឿង, អង្ករទម្ងន់៧តោន, ពងមាន់ និងពងទាចំនួន ៨២០០គ្រាប់, សាច់ជ្រូកទម្ងន់ ៤០គីឡូក្រាម និងមាន់ធ្វើរួចចំនួន៨ក្បាល។

សមត្ថកិច្ចបានបន្តថា តាមការត្រួតពិនិត្យរបស់គណៈកម្មការនៅកន្លែងកើតហេតុបានសន្និដ្ឋានថា ករណីអគ្គិភ័យឆាបឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង។ គួរជម្រាបថា នៅក្នុងករណីនោះ គេឃើញមានវត្តមានថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើកោសល្យវិច័យ និងចូលរួមសោកស្តាយចំពោះគ្រួសាររងគ្រោះផងដែរ៕

ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ