សន្តិសុខសង្គម
ឃុំខ្លួនបុរសម្នាក់ ពីបទលួចឆក់ត្រីនៅតំបន់រ៉ាមសារ
ជនសង្ស័យសកម្មក្នុងការលួចឆក់ត្រីពេលថ្ងៃ ពេលនេះត្រូវបានក្រុមអភិរក្សត្រីមេពូជនាំគ្នាប្រដេញស្ទាក់ឃាត់ខ្លួនបាននៅក្នុងតំបន់រ៉ាមសារ ស្ថិតនៅចំណុចបន្ទាយកោះកាង ភូមិសាស្ត្រភូមិថ្មី សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែងត្រូវបានតុលាការសម្រេចឃុំខ្លួនហើយនៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៣នេះ។
មន្ត្រីអភិរក្សបានឲ្យដឹងថា ក្នុងសកម្មភាពល្បាតអភិរក្សត្រីមេពូជកម្លាំងប្រចាំការតំបន់រ៉ាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី នៅវេលាម៉ោង២ រសៀល បានចុះល្បាតត្រួតពិនិត្យតាមដាន បទល្មើសឆក់ត្រីក្នុងតំបន់រ៉ាមសារ និងប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់កាលពីថ្ងៃទី ២៩ ខែធ្នូ ដែលសកម្មក្នុងការលបលួចឆក់ត្រីខុសច្បាប់ក្នុងតំបន់រ៉ាមសារ និងបានដកហូតវត្ថុតាង រួមមានឧបករណ៍ឆក់ព៌ណក្រហមខ្នាតធំ មួយគ្រឿង អាគុយ២ ទូកនិងម៉ាស៊ីនមួយសម្រាប់។
លោក ចាន់ ធឿង មន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រាមសារបានបញ្ជាក់បន្ថែមថា៖ ជនសង្ស័យ ឈ្មោះ អាន ផន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាជនសកម្មខាងឆក់ត្រី មិនថាពេលថ្ងៃឬពេលយប់នោះទេ ហើយក៏មិនដែលខ្លាចសមត្ថកិច្ចណាដែរ។
លោក និន ពិសី ប្រធានក្រុមផ្នែកបរិស្ថាន ប្រចាំតំបន់រ៉ាមសារ បានបញ្ជាក់ដែរថា៖ ករណីនេះក្នុងនាមមន្ត្រីយុត្តិធ៌ម បានបញ្ចូនសំណុំរឿង និងជនសង្ស័យនេះទៅតុលាការនៅថ្ងៃទី ២៩ ខែធ្នូ ហើយចៅក្រមកំពុងសាកសួរបន្ថែម ដើម្បីអនុវត្តច្បាប់ឱ្យសមតាមបទល្មើស។
ក្រោយសាកសួរឯកាអមសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នរង់ចាំធ្វើស៊ើបអង្កេតបន្ត។
សូមបញ្ចាក់ថា៖ ករណីបង្រ្កាបជនសង្ស័យខាងលើនេះប្រជាសហគមន៍នេសាទ និងកម្លាំងល្បាតស្នើសុំទៅមន្ត្រីជំនាញនិងស្ថាប័នតុលាការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការការពារអភិរក្សត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើង៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?