សន្តិសុខសង្គម
ឆេះម៉ូតូ៣០គ្រឿង ក្នុងហេតុការណ៍អគ្គិភ័យឆេះរោងចក្រកាត់ដេរនៅខណ្ឌដង្កោ
ម៉ូតូរបស់កម្មករកម្មការិនីចំនួន៣០គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងខូចខាតសម្ភារៈមួយចំនួនក្នុងហេតុគ្រោះអគ្គិភ័យឆេះរោងចក្រកាត់ដេរសមួយកន្លែងក្នុងភូមិសាស្ដ្រខណ្ឌដង្កោ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីព្រឹក ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះធ្វើពីថ្ម ប្រកស័ង្កសី ទំហំ ៥០x១០០ម៉ែត្រ មានម្ចាស់ឈ្មោះ ឈិន ផាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់រោងចក្រ។ ករណីនេះត្រូវបានកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះការិយាល័យអគ្គិភ័យចេញរថយន្ដអន្តរាគមន៍ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប ។
បើតាមរបាយការណ៍ ករណីអគ្គិភ័យនេះ ផ្ដើមចេញពីការឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ ឆេះសំយ៉ាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រx២០ម៉ែត្រ អស់មួយចំហៀងរួមទាំងម៉ូតូចំនួន៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់