សន្តិសុខសង្គម
បុរសម្នាក់ស្រវឹងធ្លាក់លូក្រោមដី ១យប់ បានអ្នកដើរព្រៃជួយទាន់់ ដោយដំបូងស្មានតែខ្មោចលង
បុរសកម្មករទូកនេសាទម្នាក់ ត្រូវបានប្រជាពលរដ្ឋជាអ្នកដើរព្រៃប្រទះឃើញជាប់នៅក្នុងលូក្រោមដី ដែលនៅមាត់រ៉េហ្គែរលូមានស្មៅ និងព្រៃដុះស៊ុបទ្រុបគ្របពីលើ។ ករណីបង្កការភ្ញាក់ផ្អើលដែលដំបូងឡើយគេសង្ស័យថា ជាសំលេងខ្មោចលងនេះ បានកើតមានឡើង នៅម៉ោង៨ និង ១០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅ ភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកដែលបានចុះទៅដល់កន្លែងកើតហេតុ បានឱ្យដឹងថា តាមការសាកសួរព័ត៌មាន បុរសម្នាក់នេះពីយប់មិញបានជួបជុំគ្នាផឹកសុី ហើយស្រវឹងស្រា ដើរទៅកន្លែងដេក ក៏វង្វេងរកផ្លូវទៅផ្ទះមិនឃើញ ក៏ដើរចូលព្រៃរួចរអិលជើងធ្លាក់ចូលលូបាត់ទៅ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា ពេលធ្លាក់ចូលលូហើយ ដោយយប់ងងឹតផងនោះ ជនរងគ្រោះមើលផ្លូវមិនឃើញ រួចចាប់ផ្តើមលូនតាមប្រហោងលូទៅមុខបន្តរហូតជាប់រកច្រកចេញមិនរួច។ សមត្ថកិច្ចបានឱ្យដឹងថា នេះចាត់ទុកសំណាងដែលមានប្រជាពលរដ្ឋអ្នកដើរព្រៃដើរមកដល់ចំណុចកើតហេតុ ហើយបានលឺសូរសំលេងជនរងគ្រោះស្រែកថ្ងូរចេញពីមាត់លូ ដោយដំបូងពួកគាត់នឹកស្មានថា ជាសំឡេងខ្មោចលង ប្រុងរត់ប្រាស់អាយុ តែដោយសារមានការសង្ស័យ ក៏ចូលមកអើតមើល និងផ្ទៀងត្រចៀកស្តាប់ឱ្យច្បាស់ ទើបដឹងថា នេះជាសំឡេងមនុស្សជាប់នៅក្នុងលូ មិនមែនខ្មោចលងទេ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ កែវ បាន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករនេសាទ មានទីលំនៅភូមិស្លាបតាអោន ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជនរងគ្រោះត្រូវបានសាច់ញាតិជួយសង្គ្រោះយកចេញមកខាងក្រៅ។ ដោយសារសុខភាពជនរងគ្រោះមិនសូវល្អ ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?