សន្តិសុខសង្គម
សំណុំរឿងលោក កឹម ជាតិ កំពុងបន្តនីតិវិធីតាមជំនាញ និងក្រមនីតិវិធីព្រហ្មទណ្ឌ
សំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប ដែលប្ដឹងលោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ នៅមិនទាន់ទទួលបានលទ្ធផលយ៉ាងណានោះទេ ខណៈមន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីទៅមុខតាមជំនាញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ នេះបើតាមការបញ្ចាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ។

ចំណែកលោកឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅមិនទាន់អាចបញ្ចាក់ពីលទ្ធផលយ៉ាងណានោះដែរ ដោយសារមន្ត្រីជំនាញកំពុងអនុវត្តនិតិវិធីមិនទាន់ចប់។ តែទោះយ៉ាងណា លោកឧត្ដមសេនីយ៍ឯក ក៏ធ្លាប់បានប្រាប់កម្ពុជាថ្មីកាលពីពេលកន្លងទៅដែរថា បើនិយាយពីគោលការណ៍ច្បាប់ កាលណាសំណុំរឿងគ្រប់គ្រាន់គេនឹងរៀបចំបញ្ជូនទៅតុលាការហើយ។

លោក កឹម ជាតិ ត្រូវបានលោក អ៊ូច សុតត្រា មេធាវីតំណាងឲ្យក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប ដាក់ពាក្យបណ្ដឹងទៅអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លើករណីទាមទារប្រាក់ចំនួន $100,000 (ដប់ម៉ឺនដុល្លារអាមេរិក) ជាថ្នូរនឹងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ក្រោយពីបែកធ្លាយរឿងទាមទារប្រាក់ពីក្រុមហ៊ុនស្រាប្រមាណ១០ម៉ឺនដុល្លារ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ បានចេញលិខិតកោះហៅលោក កឹម ជាតិ ឲ្យចូលខ្លួនបំភ្លឺលើសំណុំរឿងបណ្ដឹងរបស់ក្រុមហ៊ុន ឈីវទីម៉ិច គ្រុប នៅថ្ងទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយក្រោយពីចូលខ្លួនបំភ្លឺតាមការកោះហៅនោះ លោក កឹម ជាតិ ក៏បានដួលសន្លប់ផងដែរក្រោយពីសួរនាំចប់ តែលទ្ធផលយ៉ាងណានោះនៅមិនដឹងនៅឡើយ៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់