Connect with us

សន្តិសុខសង្គម

អាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនយុវជន២នាក់ ក្រោយបង្កហិង្សាដាក់គ្នា

បានផុស

នៅ

ក្មេងស្ទាវ២ក្រុមអង្គុយផឹកស៊ីក្បែរគ្នាទាស់ពាក្យសម្តីគ្នាបង្កហិង្សាត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមនចុះទៅឃាត់ខ្លួនបាន២ភ្លាមៗ ។

ហេតុការណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រា្រតឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ចំណុចក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយឃើញយុវជនទាំង២ក្រុមបានមកអង្គុយផឹកសុីក្បែរគ្នានៅក្នុងបរិវេណកោះពេជ្រហើយមួយក្រុមមានគ្នា២នាក់ និងមួយក្រុមទៀតមាន៣នាក់មួយសន្ទុះក្រោយមកក៏ឃើញមានទាស់ពាក្យសម្តីគ្នាទៅវិញទៅមកហើយប្រកែកគ្នាខ្លាំងៗ បន្ទាប់មកភាគីមានគ្នា៣នាក់បានទាញកៅអីគុប និងវាយទៅលើយុវជន២នាក់ផ្អើលពេញក្នុងកោះពេជ្រ រួចរត់គេចខ្លួន។ ភ្លាមនោះដែរក៏ឃើញមានកម្លាំងអាវុធហត្ថ និងសមត្ថកិច្ចខណ្ឌចំការមនចុះមកជួយអន្តរាគមន៍ភ្លាមៗ និងឃាត់បានអ្នកបង្កចំនួន២នាក់ និងម្នាក់ទៀតរត់គេចខ្លួន។

បន្ទាប់ពីកើតហេតុកម្លាំងអាវុធហត្ថក៏បាននាំខ្លួនយុវជនពីរនាក់ដែលជាអ្នកបង្ក និងជនរងគ្រោះចំនួនពីរនាក់ទៀតយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនសួរនាំបន្ត និងចាត់ការទៅតាមច្បាប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម