Connect with us

សន្តិសុខសង្គម

មិនមានការចាប់ខ្លួនលោក នី ណាក់ នោះទេ

បានផុស

នៅ

លោក នី ណាក់ ដែលមានអាខោនហ្វេសប៊ុកឈ្មោះ IMan KH មិនមានការចាប់ដូចការចុះផ្សាយនោះទេ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានពីការចាប់ខ្លួនលោក នី ណាក់ លោកបានទាក់ទងទៅខាងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិហើយ តែមិនមានការឃាត់ខ្លួន ឬក៏ចាប់ខ្លួនលោក នី ណាក់ ដូចការផ្សព្វផ្សាយនោះទេ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបញ្ចាក់នៅរសៀលថ្ងៃទី៥​មករានេះដែរថា ខាងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ មិនមានការឃាត់ខ្លួនជនណាម្នាក់នោះទេ។

សូមជម្រាបថា យោងតាមអាខោនហ្វេសប៊ុកឈ្មោះ Synet S0k បានចែករំលែកពីការចាប់ខ្លួនលោក នី ណាក់ ដោយម្ចាស់អាខោនហ្វេសប៊ុកនេះបានសរសេរថា «បង នី ណាក់ មានរឿងហើយ ត្រូវបាន ហេង សួ ប្ដឹងពីបទ បរិហារកេរ្ដិ៍ និងញុះញង់ ពេលនេះគាត់ត្រូវបានសាកសួរនៅក្រសួងមហាផ្ទៃ គេនឹងបញ្ចូនគាត់ទៅតុលាការបន្តិចទៀតនេះ»៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម