Connect with us

សន្តិសុខសង្គម

រថភ្លើង​មួយ​ខ្សែ​ដឹក​ទូ​កុង​តឺន័រ​ដាច់​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

បានផុស

នៅ

ពោធិ៍សាត់ ៖ រថភ្លើង​ដឹក​ទូកុងតឺន័រមួយខ្សែ​បាន​ដាច់​ក្រឡាប់​ធ្លាក់​ចេញ​ពី​ផ្លូវ​ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត សំណាង​មិន​បង្កការគ្រោះថ្នាក់ណាមួយ​ដល់​មនុស្សឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២៤ ត្រង់ចំណុច​ជើងភ្នំ​ក្បាល​សៀម ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

បើ​តាម​សាក្សី​ដែល​នៅក្បែរនោះ​បាន​ឱ្យ​ដឹងថា មុន​កើតហេតុ​ឃើញ​មាន​រថភ្លើង​១​ខ្សែ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​ចំណុច​ដែល​បត់បែន​ហើយ​ចុះឡើង​ទៀត ស្រាប់តែ​ដាច់​បា​រុង​ជា​កំណាត់​ៗ​ធ្លាក់​កុងតឺន័រ​ចេញ​ស្រូវ និង​អង្ករសម្រូប​កំពប់​រាយប៉ាយ​ពេញ​ដី សំណាងហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

ចំណែក​លោក យ៉ិន ឈុន​ហាក់ នាយ​ប៉ុ​ស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​ត្នោតជុំ​ ដែល​ទៅដល់​ទីតាំង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា រថភ្លើង​ដែល​ក្រឡាប់​ខាង​លើនេះ​ ដឹក​ទូ​កុង​តឺ​ទ័​រ​ចំនួន​២៣​កុងតឺន័រ ហើយ​បាន​ដាច់​បា​រុង​ត្រឹម​ទូ​កុងតឺន័រ​ទី​១០ បណ្ដាល​ឱ្យ​ទូ​កុងតឺន័រ​ចំនួន​៤​ទូ​ធ្លាក់​ចេញពី​រថភ្លើង និង​ខូចខាត​គ្រាប់​ធញ្ញជាតិ​(​ស្រូវ និង​អង្ករសម្រូប​)។

លោក​បន្ត​ទៀត​ថា ចំពោះ​អត្តសញ្ញាណ​អ្នក​បើក​រថភ្លើង​មិន​ត្រូវ​បាន​ស្គាល់​ឡើយ តែ​បើ​តាម​ការពិនិត្យ​ជាក់ស្ដែង ករណី​គ្រោះថ្នាក់​នេះ ​គឺ​អាច​ជា​កត្តា​ល្បឿនលឿន​ពេក​ ការ​ដឹក​លើស​ទម្ងន់​លើ​ចំណុច​ផ្លូវ​បត់បែន​ច្រើន​ ទើប​បណ្ដាល​ឱ្យ​កើត​មាន​​គ្រោះថ្នាក់​នេះ​​តែម្ដង​៕

ដោយ ៖ លាន គ្រ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម