Connect with us

សន្តិសុខសង្គម

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀនជាង១គីឡូក្រាម

បានផុស

នៅ

កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ រកឃើញថ្នាំញៀនជាង១គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៤ និងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គា វ៉ាន់ឆៃ ភេទប្រុស កើតឆ្នាំ១៩៩៨ នៅបណ្តោយផ្លូវជាតិលេខ៤ ភូមិ៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនចំនួន ១២៤៩.៨៨ក្រាម (១គីឡូ ២៤៩.៨៨ក្រាម)។ និងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ស្វាយ សុខការ ភេទប្រុស កើតឆ្នាំ១៩៩៥ នៅបណ្តោយផ្លូវលំ ភូមិសហគមន៍ខាងកើត ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់បានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥.៦៣ក្រាម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម