សន្តិសុខសង្គម
ជនល្មើសដែលសម្លាប់គេហើយសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
កម្លាំងនគរបាលខេត្តសៀមរាប សហការគ្នាចុះអនុវត្តដីការបង្គាប់ចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ឃាត់ខ្លួនជនល្មើសម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យស្លាប់ជនរងគ្រោះ) កាលពីអំឡុង ឆ្នាំ២០២០។
នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៧៖៣០នាទីព្រឹក កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម បានចុះសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនលេខ ៤៤៨/២០ ចេញដោយលោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យស្លាប់ជនរងគ្រោះ) ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលជំនាញ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ ទឹម ហួរ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចប្បុន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចប្បុន្ន ជនត្រូវចោទខាងលើ ត្រូវបានប្រគល់ និងទទួលទៅឱ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជាម្ចាស់ករណី ដើម្បីបន្តនីតិវីធី៕
ដោយ៖ជុន កុសល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ