Connect with us

សន្តិសុខសង្គម

១សប្តាហ៍នៃឆ្នាំថ្មី ក្រសួងមហាផ្ទៃបង្ក្រាបល្បែងស៊ីសងបាន ២០ទីតាំង ក្នុង៨ រាជធានីខេត្ត

បានផុស

នៅ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍នៃឆ្នាំថ្មី រាប់ចាប់ពីថ្ងៃទី ២ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៤ ក្រសួងមហាផ្ទៃបានបង្ក្រាបល្បែងស៊ីសង សរុបបាន ២០ទីតាំង នៅ ៨ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ទូច សុខៈ បានបញ្ជាក់ថា ជាលទ្ធផលរួមនៃការបង្ក្រាប ២០ទីតាំងនេះ  មានជនល្មើស ត្រូវបានឃាត់ខ្លួន ២៣នាក់  លើការបង្ក្រាប១១ទីតាំង កើតឡើងនៅ៦រាជធានីខេត្ត ដែលបានបញ្ជូនជនសង្ស័យ ទៅតុលាការចំនួន២៣នាក់។ ក្រៅពីនេះក៏មាន វិធានការរដ្ឋបាចំនួន៩ករណី ដែលមានជនសង្ស័យសរុបចំនួន៩នាក់ត្រូវបានចាត់ វិធានការតាមវិធានរដ្ឋបាលគឺ  អប់រំ ណែ នាំ និងធ្វើកិច្ចសន្យាបញ្ឈប់។

បន្ថែមពីលើបញ្ហាអាទិភាពទាំង ៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយ   ពីលើបញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។

ក្រោម ទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោក ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេស  គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន  ត្រូវ បាន ចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត  ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

បណ្ដុំមហាសេដ្ឋីពិភពលោកខាតទ្រព្យ ១០៨ ប៊ីលានដុល្លារ ជុំវិញ​ផ្សារភាគហ៊ុនធ្លាក់ចុះដោយសារ DeepSeek

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានមន្ទីរអប់រំត្បូងឃ្មុំ ៖ ប្រឡងគ្រូជាប់កិច្ចសន្យាអនុវត្តតាមគោលការណ៍ តម្លាភាព និងយុត្តិធម៌ មិនមែនប្រឡងបង្គ្រប់កិច្ចទេ

ជីវិតកម្សាន្ដ១១ នាទីutes មុន

មាស សាលី នៅតែមានប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ទោះបាត់វត្តមានពីអាជីពចម្រៀងច្រើនឆ្នាំក៏ដោយ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

វីរៈនិច្ច បង្ហោះរូបជាមួយតារារ៉េប G-Devith និង វណ្ណដា សរសេរសារបង្កប់អត្ថន័យជ្រៅ

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករស្រុកមោងឫស្សី ចង់​ចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដាំដុះពូជស្រូវខ្មែរមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

សន្តិសុខសង្គម២២ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចម្រៀងល្បីឈ្មោះ ៣ដួង សោកស្តាយនូវការបាត់បង់បុគ្គលិកឆ្នើមម្នាក់របស់ផលិតកម្មហង្សមាស

Sokha Hotels

ព័ត៌មានពេញនិយម