សន្តិសុខសង្គម
រឹបអូសគ្រឿងញៀនឆ្លងដែនជិត១៦០គីឡូក្រាមក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង
កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដែលជនសង្ស័យកំពុងដឹកតាមគោយន្ដកន្ត្រៃនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រឹបអូសបានថ្នាំញៀនជិត១៦០គីឡូក្រាម ខណៈជនសង្ស័យពីរនាក់គេចខ្លួនបាត់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នមាំ២០២៤ ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
តាមរបាយការណ៍របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរស័ព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន១គ្រឿង។

កម្លាំងជំនាញកំពុងស្រាវជ្រាវ បន្តស្វែងរកជនសង្ស័យទាំង២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ