Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដូនពេញ ហៅបុរសម្នាក់មកធ្វើកិច្ចសន្យា បន្ទាប់ពីប្រឌិតព័ត៌មានថាមានគេប្លន់ម៉ូតូ

បានផុស

នៅ

កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលនគរបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានតម្រូវឲ្យបុរសម្នាក់ដែលប្រឌិតព័ត៌មានពាក់ព័ន្ធករណីប្លន់យកម៉ូតូ និងទូរស័ព្ទធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រឌិតព័ត៌មានក្លែងក្លាយ ដែលបង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហៅមកសួរនាំ និងធ្វើកិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ពីបុរសរូបនេះបានប្រឌិតព័ត៌មានក្លែងក្លាយថាមានជនសង្ស័យប្លន់យកម៉ូតូ និងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដែលករណីនេះបានធ្វើឲ្យមានការផ្អើលឆោឡោទាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌដូនពេញទាំងយប់ ដើម្បីតាមស្រាវជ្រាវរកជនសង្ស័យ។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែមករានេះថា ករណីនេះមិនមែនជាករណីប្លន់យកម៉ូតូ និងទូរស័ព្ទនោះទេ គឺជាករណីប្រឌិតព័ត៌មាន (បំប៉ោងព័ត៌មាន) ដើម្បីទាមទារការចាប់អារម្មណ៍ និងមានភាពស្និទ្ធស្នាលជាមួយប្រពន្ធឡើងវិញ ដោយសារមួយរយៈមានភាពមិនចុះសម្រុងនឹងគ្នា។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា បុគ្គលឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ បានប្រឌិតរឿងដោយក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងពីក្រោយឲ្យមានរបួសហូរឈាម ដើម្បីបំភ្លៃសភាពការណ៍ជាករណីប្លន់យកម៉ូតូនិងទូរស័ព្ទ តែក្រោយពីកម្លាំងជំនាញស្រាវជ្រាវពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព ទើបដឹងថា បុគ្គលឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូឌុបកូនស្រីយកមកផ្ញើរដោយខ្លួនឯងនៅចំណតសណ្ឋាគារភ្នំពេញ។

ទោះជាយ៉ាងណា បន្ទាប់ពីសាកសួរ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានអនុញាតបុគ្គល ឈ្មោះ លី រ៉ូហ្សា ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយធ្វើការសុំទោសជាសាធារណៈ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បុគ្គលឈ្មោះ លី រ៉ូហ្សា បានអះអាង​ថា ខ្លួនត្រូវបានជនសង្ស័យប្លន់យកម៉ូតមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 និងទូរស័ព្ទ នៅចំណុចក្នុងបឹងកក់ ក្បែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងនគរបាលជំនាញព្រហណ្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប៉ុស្ដិ៍ស្រះចក ដើម្បីតាមស្រាវជ្រាវរកជនសង្ស័យ។ រហូតដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក៏បានរកឃើញម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JM-4567 ជារបស់ជនរងគ្រោះនៅក្នុងចំណតផ្ញើរម៉ូតូក្នុងសណ្ឋាគារភ្នំពេញ ដោយជនរងគ្រោះជិះឌុបកូនស្រី យកមកផ្ញើរដោយខ្លួនឯង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៥ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម