សន្តិសុខសង្គម
សង្ស័យភ្លើងប្រចណ្ឌ ប្ដីយកញញួរវាយសម្លាប់ប្រពន្ធ រួចលេបថ្នាំស្លាប់ខ្លួនតាមក្រោយ
បុរសម្នាក់បានយកញញួរវាយសម្លាប់ស្ត្រីជាប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ រួចសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំសម្លាប់ខ្លួនតាមក្រោយតែមិនស្លាប់។
ករណីនេះបានកើតឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ បរមី អាយុជាង៣០ឆ្នាំ មានកូនស្រីអាយុ៥ឆ្នាំម្នាក់។ នៅក្នុងកន្លែងកើតហេតុសមត្ថកិច្ចបានប្រទះឃើញក្រដាសមួយសន្លឹកដោយមានសរសេរអក្សរថា ៖ “ស្រីផិតប្តី”។សមត្ថកិច្ចបានឲ្យដឹងថា តាមការសន្និដ្ឋានបឋមករណីឃាតកម្មនេះ អាចបណ្តាលមកពីភ្លើងប្រចណ្ឌ៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ