សន្តិសុខសង្គម
លោក តូច ប៉ូលីវ៉ា៖ ម្ចាស់អាជីវកម្មត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ចដើម្បីសុវត្ថិភាពទីតាំងរបស់ខ្លួនពីករណីគ្រឿងញៀន
នៅក្នុងប្រតិបត្តិការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាង ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានណែនាំឲ្យម្ចាស់អាជីវកម្មត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ចដើម្បីសុវត្ថិភាពទីតាំងរបស់ខ្លួនពីករណីគ្រឿងញៀន។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា គោលការណ៍ណែនាំលេខ ០០២ បានចង្អុលចុះមកគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅតាមសេវាកម្មទេសចរណ៍ សប្បាយដ្ឋាន។ល។ ត្រូវចាត់វិធានការបង្ក្រាប ពេលមានព័ត៌មានអំពីការប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងសប្បាយដ្ឋានទាំងនោះ។ បង្កើនការត្រួតពិនិត្យរដ្ឋបាលតាមគោលដៅសង្ស័យនានា អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គ្មានគ្រឿងញៀន សំដៅកាត់បន្ថយ និងលុបបំបាត់សកម្មភាពលូចលាក់កែច្នៃសារធាតុគីមីផ្សំ ការចរាចរ ប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅតាមមូលដ្ឋាន ដែលធ្វើសកម្មភាពចរាចរទំនិញចេញចូលឆ្លងកាត់នៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។

អភិបាលរងខេត្តស្វាយរៀង បន្ថែមថា ការធ្វើរដ្ឋបាលនៅសណ្ឋាគារ ថៃ អាន នោះ កម្លាំងជំនាញបានធ្វើតេស្តទឹកម៉ូដរកសារធាតុញៀនលើជនសង្ស័យ និងបានរកឃើញវិជ្ជមានចំនួន១១នាក់ ស្រី២នាក់ ក្នុងចំណោម១១នាក់ខាងលើនេះ មានម្នាក់បានរក្សាទុកនៅកញ្ចប់ម្ស៉ៅស ចំនួន២កញ្ចប់តូច។ ក្រោយពីបានធ្វើតេស្តរួច កម្លាំងជំនាញបានកសាងកំណត់ហេតុ និងបញ្ជូនជនសង្ស័យមកសាកសួរព័ត៌មានបន្ត ព្រមទាំងបានអនុវត្តនីតិវិធីទៅលើទីតាំងដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ រួមមាន ពុំមានសៀវភៅកត់ត្រាឈ្មោះភ្ញៀវ ចេញចូលស្នាក់នៅ ការថតចម្លងឯកសារលិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ ពុំមានការបិទស្កាត់ហាមឃាត់ ការប្រើប្រាស់គ្រឿង និងបម្រាមផ្សេងៗចាំបាច់មួយចំនួនទៀត។

ក្នុងនាមតំណាងឲ្យអភិបាលខេត្ត ប្រធានគណ:បញ្ជាឯកភាពខេត្ត និងជាប្រធានគណកម្មាធិកាត្រូតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង លោក តូច ប៉ូលីវ៉ា បានអំពាវនាវដល់ម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ សប្បាយដ្ឋានទាំងអស់ត្រូវពង្រឹងការបង្ការ និងសហការជាមួយសមត្ថកិច្ចដើម្បីសុវត្ថិភាពទីតាំងអាជីវកម្មរបស់ខ្លួនពីករណីគ្រឿងញៀន៕










-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ