Connect with us

សន្តិសុខសង្គម

នាយកដ្ឋានកណ្ដាលសន្តិសុខ ឲ្យពលរដ្ឋរាយការណ៍​បើមានជនបរទេសជួលឳ្យធ្វើការងារឆបោកតាមប្រព័ន្ធ​អនឡាញ

បានផុស

នៅ

នាយកដ្ឋានកណ្ដាលសន្តិសុខ បានអំពាវនាវឲ្យពលរដ្ឋរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុត បើសិនជាបានដឹង ឬឃើញសកម្មភាពជនបរទេសជួលជនជាតិខ្មែរឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ។

តាមការប្រកាសរបស់នាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៤នេះ បានឲ្យដឹងថា «នាពេលថ្មីៗនេះ មានព័ត៌មានថា មានជនបរទេសបានជួលជនជាតិខ្មែរឲ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញ។

នាយកដ្ឋានកណ្ដាលសន្តិសុខ ក៏អំពាវនាវឲ្យពលរដ្ឋទាំងឡាយណា បើសិនបានដឹង ឬឃើញសកម្មភាពទាំងនេះ សូមធ្វើការជូនដំណឹងមកកាន់សមត្ថកិច្ចដែលនៅជិតបំផុត ឬទំនាក់ទំនងមកកាន់លេខទូរសព្ទទាំង៣ខ្សែនេះខាងក្រោម៖

០៣១ ៦០១ ២៣ ៤៥/ 097 876 6737/ 010 432 720

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម