Connect with us

សន្តិសុខសង្គម

Update៖ មុនពេលទាញញញួរវាយសម្លាប់ ប្ដីប្រពន្ធទាំងពីរឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង

បានផុស

នៅ

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះពិនិត្យសពស្ត្រីជាប្រពន្ធ និងដោយមានព័ស្ដុតាង គឺក្រដាសមួយសន្លឹកដែលប្តីរបស់គាត់បានសរសេថា «ស្រីផឹតប្តី» និងប្រភពពីសាច់ញាតិផងនោះ ទើបសមត្ថកិច្ចសនិដ្ឋានថា ពិតជាមកពីរឿងប្តីប្រច័ណ្ឌប្រពន្ធពិតប្រាដកមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅផ្ទះជនរងគ្រោះនៅផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីដែលជាឃាតកមានឈ្មោះ សួង រតនា អាយុ៣៦ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ
ចំណែកស្ត្រីរងគ្រោះខាងលើមានឈ្មោះ ពេជ្រ អង្គាពេញបរមី អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកធានាគារ ស្នាក់​នៅ​ផ្ទះកើតហេតុជាមួយគ្នា។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសម្លេងប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេកទៅប្រកបការងារដូចសព្វរាល់ដងនោះទេ។ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានទៅគោះទ្វារស្រែកហៅកូនរបស់គាត់តែអត់ឮសម្លេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមរបួសឈាមក្បាល និងមុខ ហើយជនសង្ស័យដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតីដោយការលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេស និងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមចុះមកពិនិត្យសព និងវត្ថុតាងនៅទីតាំងកើតហេតុ ដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុកញញួរមួយដើម និងក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា «ស្រីផឹតប្តី»។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំណែក​ជនសង្ស័យជាប្តីសមត្ថកិច្ចកំពុងរង់ចាំចាត់ការតាមនិតិវិធី ដោយពេលនេះគ្រូពេទ្យកំពុងធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ៦ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១១ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម