Connect with us

សន្តិសុខសង្គម

ជាងផ្សារដែកម្នាក់ លើក​ដែកទីប​ប៉ះ​ខ្សែកាប​បណ្ដាលឱ្យ​ឆក់​ធ្លាក់​រងរបួសធ្ងន់

បានផុស

នៅ

ភ្នំពេញ​ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​បាន​រងរបួស​ធ្ងន់ ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​711 កងពលតូច​លេខ​70 ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ​បន្ទាប់ពី​ឡើ​ង​លើ​ដំបូល​ដើម្បី​សាងសង់​រោង​លើក​ដែក​ទីប​ប៉ះ​ខ្សែកាប​ឆ្លង​ឆក់​ធ្លាក់ចុះ​មកក្រោម​វិញ​។

ហេតុការណ៍​នេះ ​បាន​កើ​ត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣៨​នាទី​ល្ងាច​ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៤ តាមផ្លូវ​៣០​ម៉ែត្រ ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ ឈ្មោះ សុន វណ្ណឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាជាង​ផ្សារ​ដែក​។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា មុនពេល​កើត​ហេតុ​ជនរងគ្រោះ​និង​ក្រុមការងារ​បាន​យក​ដែក​សាង​សង់រោង​មួយ​កន្លែង ​ខណៈ​កំពុង​សាងសង់​ដោយ​ឡើ​ង​ផ្សារ​ធ្នឹម​ខាង​លើ​លើ​ក​ដែក​ទីប​ដើ​ម្បី​ផ្សារ​ស្រាប់តែ​លើក​ទៅ​ប៉ះ​ខ្សែកាប​ឆ្លង​ភ្លើង​ឆក់​ បណ្តាលឱ្យ​ធ្លាក់ចុះ​មកក្រោម​រងរបួស​ធ្ងន់​។ ក្រោយ​កើត​ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​711 កងពលតូច​លេខ​70 ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ តាម​ការស្នើសុំ​ពី​ក្រុមគ្រួសារ៕

ដោយ ​៖ ​សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម