សន្តិសុខសង្គម
អគ្គិភ័យឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងអស់៣តូប និងសម្ភារមួយចំនួន
អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជីវកររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីតូបលក់មាសផ្នែកខាងលេីយ៉ាងសន្ធោសន្ធៅ ភ្លាមនោះបងប្អូនអាជីវកបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រុមមន្ត្រីបង្ការ និងពន្លត់គ្រោះអគ្គិភ័យជាច្រេីនបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីបាញ់ពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់តូបផ្សេងទៀត។ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យខាងលេីនេះបានឆាបឆេះតូបលក់ដូរចំនួន៣តូបរងការខូចខាតសម្ភារៈមួយចំនួន ចំណែកមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ