សន្តិសុខសង្គម
ថៃបាញ់ពលរដ្ឋខ្មែរម្នាក់រងរបួស ពេលចូលឆ្លុះសត្វឆ្លងដែនពេលយប់
បុរសរងគ្រោះម្នាក់ក្នុងចំណោមបក្សពួក ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តទាំងយប់ខណៈពួកគេទាំង ៣ នាក់ នាំគ្នាដើរកាត់ព្រៃដើម្បីឆ្លុះបរបាញ់សត្វនាពេលយប់ ហើយបានជ្រុលចូលទៅក្នុងដីថៃធ្វើឲ្យទាហានថៃបាញ់សំដៅមកតែម្ដង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងពីររំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចំនួន ៣ នាក់ ដែលជាអ្នករស់នៅក្នុងស្រុកសំឡូតខេត្តបាត់ដំបង បាននាំគ្នាដើរឆ្លុះសត្វក្នុងព្រៃដើម្បីបរបាញ់ដោយប្រើប្រាស់អាវុធកែច្នៃ (កាំភ្លើងស្នប់បាញ់គ្រាប់កង់)។
លុះនៅពេលដែលជនរងគ្រោះទាំង ៣ នាក់ទៅដល់ត្រង់ចំណុចព្រំប្រទល់វរៈការពារព្រំដែនគោកលេខ ៣១០ និង វរ:ព្រំដែនគោកលេខ ៨២៣ ស្ថិតក្នុងភូមិវរ:ជ័យ ឃុំសំឡូត ស្រុកសំឡូត ក៏បានឆ្លងដែនចូលទៅក្នុងទឹកដីថៃដែលទីនោះស្ថិតក្នុងភូមិសាស្ត្រឃុំដានជុំផុន ស្រុកបររ៉ៃ ខេត្តត្រាត ក៏ស្រាប់តែភាគីថៃប្រើប្រាស់អាវុធបាញ់ជាច្រើនគ្រាប់ធ្វើឲ្យម្នាក់រងរបួស ហើយក៏បាននាំគ្នារត់បន្តមកកាន់ទឹកដីខ្មែរវិញ ព្រមទាំងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបងទាំងយប់។
ជនរងគ្រោះដែលរងការបាញ់ប្រហារពីភាគីថៃនោះមានឈ្មោះ កែវ ហៃ ភេទប្រុស អាយុ ៣២ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែអណ្ដូង ក្នុងឃុំសំឡូត។
បើតាមការលើកឡើងពីអ្នកច្បាប់មួយចំនួនបាននិយាយថាការចុះហត្ថលេខារវាងភាគីទាំងពីរ កម្ពុជាថៃ លើ MOU កាលពីឆ្នាំ ២០០១ គឺភាគីថៃមិនបានគោរពលើកិច្ចព្រមព្រៀងនេះឡើយ បើទោះបីជាមានបទល្មើសប៉ុណ្ណឹងក្តី ក៏មិនគួរណាភាគីថៃប្រើប្រាស់អាវុធបាញ់ទៅលើពលរដ្ឋស្លូតត្រង់បែបនេះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់