សន្តិសុខសង្គម
ពលរដ្ឋស្នើអាជ្ញាធរ ជួយទប់ស្កាត់រថយន្តដឹកលើស ទម្ងន់បង្កឲ្យស្ពានបាក់ស្រុត
រថយន្តធុនធំដឹកដំឡូងមីលើសទម្ងន់បង្កឲ្យស្ពាន២កន្លែងនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូរ៉ៃ ស្រុកថាឡាបរិវ៉ាត់បាក់ស្រុត ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការទប់ស្កាត់នឹងធ្វើការជួសជុលស្ពានឡើងវិញ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផលទៅកាន់ទីផ្សារ។

ប្រជាពលរដ្ឋបានឲ្យដឹងថា សព្វថ្ងៃនេះមានរថយន្តធុនធំតែងតែដឹកលើសទម្ងន់ដឹកឆ្លងកាត់ស្ពានចំនួន ២ កន្លែងក្នុងឃុំអូរៃទាំងយប់ទាំងថ្ងៃ បង្កឲ្យស្ពានដែកបាឡេនៅចំកណ្ដាលស្ពានបាក់ស្រុត ប្រជាពលរដ្ឋខំធ្វើការជួសជុលបណ្ដុះអាសន្នតែមិនអាចទ្រទ្រង់ទម្ងន់រថយន្តដែលផ្ទុកលើសនោះបានឡើយ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ទោះជាស្ពានដែកនេះសង់រឹងមាំយ៉ាងណាក៏មិនអាចទ្រទ្រង់ និងការដឹកលើទម្ងន់របស់រថយន្តខ្នាតធំបានឡើយពេលដែលរថយន្តឆ្លងកាត់ម្ដងៗ ធ្វើឲ្យស្ពានរង្គើញ័ររហូតឈានដល់ការបាក់ស្រុតធ្ងន់ធ្ងរថែមទៀត។

ពលរដ្ឋដែលរស់នៅភូមិឃុំខាងលើស្នើតដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធជួយធ្វើការទប់ស្កាត់រថយន្តដឹកលើទម្ងន់ និងធ្វើការជួសជុលស្ពានខូចនោះឡើងវិញផង ដើម្បីងាយស្រួលដល់កសិករដឹកកសិផលទៅកាន់ទីផ្សារ ហើយក៏ជារដូវកសិករប្រមូលផលដែរ។
ពាក់ព័ន្ធក្នុងករណីស្ពានខាងលើនេះលោក ស គឹមណាត ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក៏បានឲ្យដឹងដែរថា ផ្លូវស្ពានមួយខ្សែក្រាលគ្រោះក្រហមដែលតភ្ជាប់ពីស្រុកថាឡាបរិវ៉ាត់ទៅស្រុកសៀមបូកតាមដងទន្លេមេគង្គគឺមិនស្ថិតនៅក្នុងការគ្រប់គ្រង ឬចំណាយរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនោះទេ។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានប្រាប់ថា ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈឲ្យនៅបានល្អស្នើសុំទៅម្ចាស់យានយន្តដែលផ្ទុកលើសទម្ងន់ឬរថយន្តធុនធំទាំងអស់ត្រូវចូលរួមប្រើប្រាស់ផ្លូវកុំឲ្យដឹកលើសទម្ងន់ឆ្លងកាត់ជៀសវាងការប្រើប្រាស់មិនបានយូរអង្វែង។
ដោយឡែកលោក សន សារឿន អភិបាលស្រុកថាឡាបរិវ៉ត់ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅចំពោះមុខលោកនឹងរៀបចំកម្លាំងធ្វើការជួសជុលស្ពានដែកនេះឡើងវិញ។
ស្ពានទាំងពីរកន្លែងនេះស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំអូរៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានចម្ងាយផ្លូវពីទីរួមខេត្តប្រមាណជាង ២០ គីឡូម៉ែត្រស្របតាមដងទន្លេមេគង្គ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ