សន្តិសុខសង្គម
Update៖ អគ្គិភ័យឆេះរោងចក្រនៅឃុំឈើទាលបានរលត់ទាំងស្រុង និងមានកម្មការិនីម្នាក់បាត់បង់ជីវិត
គិតត្រឹមវេលាម៉ោង៩និង៥០នាទី អគ្គិភ័យដែលឆេះរោងចក្រមួយកន្លែងនៅឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានកម្លាំងជំនាញអន្តរាគមន៍គ្រប់គ្រងពន្លត់បានទាំងស្រុងហើយ ដោយមិនមានការឆ្លងរាលដាលទៀតនោះទេ។ នេះបើតាមការបញ្ជាក់របស់ហ្វេសផេកស្នងការខេត្តកណ្ដាលនៅមុននេះបន្តិច។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រោងចក្រមួយកន្លែងឈ្មោះ យីដា ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បើតាមស្នងការខេត្តកណ្ដាល ករណីនេះគឺឆេះអគារ១ខ្នង (ឡបោកគក់)។

តាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ករណីអគ្គីភ័យនេះបណ្តាលអោយខូចខាតអាគារមួយកន្លែង និងសម្ភារៈនៅខាងក្នុងអាគារជាច្រើន និងមានកម្មការី ម្នាក់បានស្លាប់ឈ្មោះ សុខ ឆវី ភេទស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ និងមានអ្នកដែលជួយពន្លត់ចំនួន០៤នាក់ទៀតបានមានបញ្ហាថប់ដង្ហើមត្រូវបានរថយន្តសង្រោះដឹកយកទៅមន្ទីរពេទ្យជ័យជំនះ។ របាយការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងអន្តរាគមន៍បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១៥គ្រឿង។ ទោះបីយ៉ាងណា កម្ពុជាថ្មី នៅមិនទាន់ទទួលបានរបាយការណ៍ច្បាល់លាស់ណាមួយពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅឡើយទេ៕
អត្ថបទ៖ សុខុម










-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ