សន្តិសុខសង្គម
នគរបាលនាំខ្លួនជនដៃដល់ដែលវាយសម្លាប់ប្រពន្ធនឹងញញួរចេញពីមន្ទីរពេទ្យដើម្បីអនុវត្តច្បាប់
ជនដៃដល់ជាប្ដីក្នុងសំណុំរឿងឃាតកម្មយកញញួរវាយសម្លាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាមនៅខណ្ឌសែនសុខកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាំខ្លួនចេញពីមន្ទីរពេទ្យហើយដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច។ នេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ មករា នេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ មានករណីឃាតកម្មមួយ ដោយប្រើញញួរវាយក្បាលសម្លាប់ប្រពន្ធ បន្ទាប់មកជនដៃដល់បានលេបថ្នាំធ្វើអត្តឃាតខ្លួនឯងតែមិនសម្រេច។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅយប់មុនពេលថ្ងៃកើតហេតុ ពួកគាត់បានឮសម្លេងប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ហើយនៅព្រឹកឡើងក៏ពុំឃើញស្ត្រីជាប្រពន្ធភ្ញាក់ពីដំណេកទៅប្រកបការងារដូចសព្វរាល់ដងនោះទេ។ ដោយមានការសង្ស័យស្ត្រីជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះបានទៅគោះទ្វារស្រែកហៅកូនរបស់គាត់តែអត់ឮសម្លេងឆ្លើយតប ហើយគាត់ក៏បានរុញទ្វារចូលទៅមើលក៏ប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមរបួសឈាមក្បាល និងមុខ ហើយជនសង្ស័យដែលជាកូនប្រសាបានដេកសន្លប់បាត់ស្មារតីដោយការលេបថ្នាំប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងតាមក្រោយ តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុកម្លាំងជំនាញការិយាល័យបច្ចេកទេស និងកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរបែកក្អមចុះមកពិនិត្យសព និងវត្ថុតាងនៅទីតាំងកើតហេតុ ដោយនៅក្បែរជនរងគ្រោះមានបន្សល់ទុកញញួរមួយដើម និងក្រដាសមួយសន្លឹកដែលប្តីបានសរសេរថា «ស្រីផឹតប្តី»៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ