Connect with us

សន្តិសុខសង្គម

នគរបាលឃាត់ខ្លួនឪពុកដែលគំរាមសម្លាប់កូន ចំណែកកូនមានសុវត្ថិភាព

បានផុស

នៅ

នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនបុរសជាឪពុកដែលគំរាមសម្លាប់កូនបានហើយ និងបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត រីឯក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះបានថតវិដេអូ និងបង្ហោះចែកចាយនៅលើបណ្ដាញសង្គមថានឹងសម្លាប់កូនខ្លួនឯងដោយបញ្ហាគ្រួសារ។ បើតាមសមត្ថកិច្ចជនសង្ស័យជាឪពុកមានឈ្មោះ លឹម ពិទូ ភេទប្រុស អាយុ២៨​ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកកូនប្រុសមានឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ៥ឆ្នាំ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងងនៅរសៀលថ្ងៃទី២០មករានេះថា កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០ នាទី ជនសង្ស័យជាឪពុកបាននាំកូនជិះម៉ូតូទៅទិសខាងលិចដោយមិនដឹងទៅកន្លែងណា ហើយបានថតវិដេអូបង្ហោះតាមបណ្ដាញសង្គមដោយគំរាមថានឹងសម្លាប់កូន មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ។

បន្ទាប់ពីបានឃើញនូវឃ្លីបវិដេអូនេះ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពតចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត និងបានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត ចំណែកក្មេងរងគ្រោះមានសុវត្ថិភាពបានប្រគល់ជូនម្ដាយវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម