សន្តិសុខសង្គម
ថៃប្រទះឃើញអាវុធយុទ្ធភណ្ឌជាច្រើនប្រភេទ រួមទាំងគ្រាប់រំសេវនៅក្បែរព្រំដែនកម្ពុជា
អាវុធជាច្រើនប្រភេទរួមទាំងគ្រាប់រំសេវផងនោះត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាតតាមខ្សែបន្ទាត់ព្រំដែន ដែលជនមិនស្គាល់មុខបានវេចខ្ចប់យ៉ាងស្អាតលាក់ទុកនៅតាមកំពតព្រៃ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ កម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ បានធ្វើការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានាអាចឆ្លងដែនពីកម្ពុជាទៅថៃនិងពីថៃមកកម្ពុជា។
យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ ខណៈដែលកម្លាំងយោធាព្រំដែនថៃធ្វើការល្បាតដល់ចំណុចព្រៃមួយកន្លែងជាប់ចំការមៀននៅត្រង់ចំណុចស្រុកសយដាវ ខេត្តច័ន្ទបុរី ក៏បានប្រទះឃើញវត្ថុគួរឱ្យសង្ស័យដែលគេរុំដោយការ៉ុងជីជាច្រើនដុំលាក់ទុកនៅតាមព្រៃដោយមានការសង្ស័យកម្លាំងយោធាតុថៃបានចូលទៅត្រួតពិនិត្យលើវត្ថុទាំងនោះ។


ក្រោយការត្រួតពិនិត្យឬកម្លាំងយោធាថៃបានរកឃើញ អាវុធប្រភេទ M16 ចំនួន 15 ដើម អាវុធ AK 47 ចំនួន 22 ដើម អាវុធសម្រាប់បាញ់បញ្ជូនគ្រាប់បែកខ្នាត 40 មីលីម៉ែត្រ (M203) ចំនួនមួយដើម អាវុធខ្នាត 12.7 មីលីម៉ែត្រចំនួនមួយដើម គ្រាប់កាំភ្លើងខ្នាត 12.7 មីលីម៉ែត្រចំនួន 510 គ្រាប់។
បច្ចុប្បន្នកម្លាំងយោធាថៃបានប្រមូលអាវុធទាំងនោះយកទៅរក្សាទុកដើម្បីស្រាវជ្រាវរកប្រភពដើម ហើយក៏កំពុងបន្តរុករកតាមខ្សែបន្ទាត់ព្រំដែនបន្ថែមទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ