Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យ​ ២ នាក់ពាក់ព័ន្ធគ្រឿងញៀនជាង ១ តោនទៅតុលាការ

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង១តោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ គ្រឿង​ញៀន​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងដែលក្រុម​ឧក្រិដ្ឋ​ជន​បាន​យក​ទៅ​ផ្លុង​ចោលនៅ​ខាង​មុខ​វិទ្យាល័យ​ជ័យ​សែន ​ក្នុង​ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ។ គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្ពុជាថ្មី បានទំនាក់ទំនងទៅលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីសុំការបញ្ជាក់ តែត្រូវបានលោកបដិសេធន៍ ដោយសារការស៊ើបអង្កេតកំពុងតែធ្វើមិនទាន់បញ្ចប់ក្រោមការដឹកនាំសម្របសម្រួលពីពីអយ្យការ ដោយលោកស្នើឲ្យសួរអយ្យការតែម្ដង។

លោក វុធ សារី អ្នកនាំពាក្យនៃអយ្យការអមសាលដំបូងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៣មករានេះ កម្ពុជាថ្មី ក៏បានទំនាក់ទំនងតាមលេខទូរស័ព្ទដើម្បីសុំការបំភ្លឺផងដែរ តែទូរស័ព្ទចូលគ្មានអ្នកលើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ឲ្យ​ពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួន​កាន់កាប់ ​ចុះ​សញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស

កីឡា១០ ម៉ោង មុន

រយៈ​ពេល៥​ឆ្នាំ​ លំដាប់លេខ១​ថៃ ​Tawanchai ចាញ់​សន្លប់​លើក​ដំបូង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រះអង្គធំនៅ​ភ្នំសំពៅ នឹងក្លាយ​ជា​គោលដៅទេសចរណ៍​សាសនាធំជាងគេ ក្រោយ​បញ្ចប់​សាងសង់​​ដ៏ខ្លី​ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ទម្លាក់គ្រាប់បែកនៅយេម៉ែន ឯអ៊ីស្រាអែល វាយប្រហារនៅហ្គាហ្សា សម្លាប់មនុស្ស ច្រើននាក់

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យទាត់ចោលព័ត៌មានមិនពិតដែលទាញសម្ដេច ស ខេង ទៅនឹងចលនាខុសច្បាប់នៅក្រៅប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម