Connect with us

សន្តិសុខសង្គម

អាជ្ញាធរស្រុកសេសាន ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងព្រៃឆេះផ្ទះ

បានផុស

នៅ

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព អាជ្ញាធរស្រុកសេសានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋនៅបណ្តាភូមិ ឃុំ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងព្រៃ ដែលអាចឆេះរាលដាលដល់ផ្ទះសម្បែង ប្រសិនបើមិនបានសម្អាតបរិស្ថាន ទុកឱ្យមានព្រៃ ស្មៅ សំរាម នៅជុំវិញផ្ទះ ហើយនាំគ្នាទៅស្រែចម្ការបាត់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ នៅរដូវប្រាំងភ្លើងព្រៃតែងឆេះរាលដាលស្ទើរគ្រប់ទីកន្លែង ហើយមានតំបន់ខ្លះបណ្តាលឱ្យឆេះផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋធ្វើឱ្យបាត់បង់ទីជម្រក ទាំងនៅស្រែចម្ការ និងនៅក្នុងភូមិក៏មានដែរ។

លោកបន្តថា៖ មូលដ្ឋានយើងរស់នៅកន្លែងខ្លះមានផ្ទះនៅជិតៗគ្នា មានព្រៃស៊ុបទ្រុប ស្មៅ សំរាម ហើយបងប្អូនខ្លះដុតភ្លើងចោលមិននៅផ្ទះក៏មាន ករណីនេះតែឆេះមួយត្រូវរាលដាលទៅដល់ផ្ទះអ្នកផ្សេងៗ ទៀតអញ្ចឹងសុំប្រយ័ត្ន ជាងគេគឺអគ្គិភ័យ យើងជួយគ្នាអត់បានទេ ហើយប្រសិនបើបងប្អូនដើរកាត់ឃើញផ្ទះណាយប់ព្រលប់ នៅប្រើភ្លើងត្រូវប្រាប់គ្នា ពីព្រោះគ្នាយើងមាននៅផ្ទះតៗគ្នា តែឆេះមួយឆេះទាំងអស់ហើយ អញ្ចឹងប្រយ័ត្នប្រយែង។ 

លោក ញូង ងឿ តំណាងឱ្យប្រជាពលរដ្ឋរស់នៅភូមិអូរផ្កាដកព័រ ឃុំស្តៅ បានគាំទ្រចំពោះការដាស់តឿននេះ ព្រោះកន្លង​មកនៅភូមិ ឃុំនេះ ក៏មានភ្លើងឆេះព្រៃរាលដាលមកឆេះផ្ទះ ក្នុងពេលដែលបងប្អូនមិនបាននៅផ្ទះ ចេញទៅធ្វើស្រែចម្ការអស់។

លោកនឹងជួយណែនាំបន្ថែមទៅបងប្អូនយើងឱ្យយកចិត្តទុកដាក់ និងនាំគ្នាប្រុងប្រយ័ត្នចំពោះករណីភ្លើងផ្សែងនេះ ដោយ​សារ​តំបន់យើងរស់នៅឆ្ងាយ ពេលអគ្គិសភ័យកើតមានឡើង ហៅឡានទឹកក៏មកមិនទាន់ដែរ។

សូមបញ្ជាក់ថា៖ ភ្លើងព្រៃនេះភាគច្រើនកើតមានឡើងពីប្រជាកសិករ ធ្វើស្រែចម្ការហើយមានបងប្អូនមួយចំនួនបានដុតព្រៃចំការចោល ឬមានអ្នកដុតភ្លើងយកឃ្មុំ ហើយឆេះរាលដាល់ពាសវាលពាសកាលបង្កឱ្យឆេះដល់ព្រៃក្រាសៗ ទើបអាជ្ញាធរប្រកាស និងណែនាំឱ្យប្រុងប្រយ័ត្ន ដើម្បីការពារផលប្រយោជន៍ទាំងអស់គ្នា និងមានសុវត្ថិភាពក្នុងការរស់នៅ៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥១ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម