សន្តិសុខសង្គម
បុរសវ័យ៦៤ឆ្នាំ កាប់ប្រហារបុរសវ័យ៨២ឆ្នាំរបួសធ្ងន់ ដោយសារស្នេហាត្រីកោណ
រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលកាប់ប្រហារបុរសវ័យចំណាស់ម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនិតិវិធី ដោយសារទំនាស់ស្នេហាត្រីកោណ។
លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងចន្លោះម៉ោងប្រហែល១០និង០០នាទី ទៅម៉ោង១១និង០០នាទី នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សា សេត ភេទប្រុស អាយុ៨២ឆ្នាំ នៅភូមិរកាពប្រាំ១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ លី ម៉ូសា ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិសំបួរមាស.ខ. ឃុំពាមជីកង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះឈ្មោះ សា សេត បណ្តាលអោយរបួសក្បាលជាច្រើនកន្លែង កំរិតធ្ងន់ រួចគេចខ្លួនបាត់ ខណៈជនរងគ្រោះនៅផ្ទះតែម្នាក់ឯង ។
លោកអធិការបានឲ្យដឹងទៀតថា ករណីនេះធ្វើឡើងដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ លី ម៉ូសា បាននៅចំណុចភូមិប្រសូត្រ ឃុំក្រែក ស្រុកពញាក្រែក នៅថ្ងៃខែឆ្នាំដដែល នាំយកមកកសាងសំណុំរឿងតានីតិវិធី។
លោកអធិការស្រុកបញ្ជាក់ថា មូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ គឺកើតឡើងដោយសារទំនាស់ស្នេហាត្រីកោណ៕
អត្ថបទ៖ សាន វិឡែម
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង