សន្តិសុខសង្គម
រដ្ឋបាលជលផលហាមលែងត្រីមានប្រភពមកពីក្រៅប្រទេសចូលក្នុងដែនទឹកកម្ពុជា
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ បានប្រកាសហាមឃាត់ការលែងប្រភេទត្រី និងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេស និងប្រព័ន្ធអេកូឡូស៊ី។
រដ្ឋបាលជលផលលើកទឹកចិត្តឱ្យមានការលែងប្រភេទវារីសត្វ និងត្រីមេពូជដែលមានប្រភពនៅក្នុងស្រុក ដើម្បីបង្កើនវត្តមានឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអង្កេតឃើញថា កន្លងទៅថ្មីៗនេះ មានបងប្អូន ខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។
ប្រភេទត្រីឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូច នេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែល ប្រភេទត្រីឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។
បញ្ហានេះរដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។
ទន្ទឹមនេះ រដ្ឋបាលជលផល សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមលែងប្រភេទវារីសត្វដែល កំពុងរងគ្រោះថ្នាក់និងត្រីមេពូជក្នុងស្រុក ដើម្បីឱ្យមានវត្តមានកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។
នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ បងប្អូនប្រជានេសាទបានស្ម័គ្រចិត្តយ៉ាងផុសផុលក្នុងការលែងប្រភេទវារីសត្វដែលកំពុងរងគ្រោះ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្ដើកសមុទ្រ ផ្សោតសមុទ្រ និងប្រភេទដទៃទៀត ដែលជា សកម្មភាពទទួលបាននូវការគាំទ្រ និងសាទរយ៉ាងខ្លាំងពីមហាជន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?