Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទីចាប់ខ្លួនក្រុមកាប់ប្លន់ពីរនាក់ ក្រោយដេញកាប់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច

បានផុស

នៅ

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ បានស្រាវជ្រាវតាមចាប់ខ្លួនក្រុមកាប់ប្លន់ចំនួន២នាក់ បន្ទាប់ពីធ្វើសកម្មភាពដេញកាប់ប្លន់ម៉ូតូពីជនរងគ្រោះម្នាក់បានសម្រេច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង០០នាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់មានឈ្មោះ ផន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២១ឆ្នាំ នៅត្រង់ភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ សយ សាទៀង ហៅទៀង ភេទប្រុស អាយុ២៦ឆ្នាំ នៅត្រង់ភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ក្នុងប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួននេះ កម្លាំងជំនាញបានដកហូតវត្ថុតាងម៉ូតូម៉ាកស៊ុយស៊ូគី លែត សេរីឆ្នាំ២០១៥ ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-5977 (ម៉ូតូជិះធ្វើសកម្មភាព) ។ រីឯបក្ខពួកចំនួន០២នាក់ទៀត កំពុងរត់គេចខ្លួន។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីរំលង​អាធ្រាត ឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យ០៤នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូចំនួន២គ្រឿងធ្វើសកម្មភាពយកដាវសាំម៉ូរ៉ៃដេញកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមស្សង់ C125 សេរីឆ្នាំ 2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-3123 របស់ជនរងគ្រោះឈ្មោះ តឺ សំណាង ភេទប្រុស អាយុ២២ឆ្នាំ ខណៈជនរងគ្រោះកំពុងជិះធ្វើដំណើរតាមបណ្តោយដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ពីចំណុចមុខការ៉ាស់សាំងភីធីធី ខាងត្បូងផ្សារសំរោងយ៉ោង ហើយជនរងគ្រោះព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែក្រុមជនសង្ស័យនៅតែបន្តដេញតាមរហូតដល់ចំណុចវត្តអូព័ទ្ធ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះអស់សាំងក៏សម្រេចចិត្តជិះចូលក្នុងវត្តដោយបានចាក់សោរកទុកក្នុងវត្ត ខណៈនោះក្រុមជនសង្ស័យបានជិះតាមមកទាន់ពីក្រោយ និងបានដេញកាប់ទៅលើជនរងគ្រោះរត់ចោលម៉ូតូទៅ។ បន្ទាប់ពីជនរងគ្រោះរត់បាត់ ក្រុម​ជនសង្ស័យបាននាំគ្នាកាច់បំបាក់់សោរកម៉ូតូយករត់គេចខ្លួន តែដោយសារម៉ូតូជនរងគ្រោះអស់សាំង ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះទៅផ្លុងចោលនៅលើចិញ្ចើមផ្លូវលំខាងលិចកន្លែងកើតហេតុប្រហែល១០០០ម៉ែត្រ រួចនាំគ្នាគេចខ្លួន។

ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួនមកផ្តន្ទាទោសតាមច្បាប់ រីឯម៉ូតូជនរងគ្រោះ បានប្រគល់ ឲ្យទៅជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម