Connect with us

សន្តិសុខសង្គម

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ស្រី្ត​ម្នាក់​ទើប​នឹង​ឆ្លងទន្លេ​បានកូន​ភ្លោះ​២​នាក់​បាន​ជាង​១​ខែ ស្រាប់តែ​កូន​ឈឺ​ក៏​រត់​ទៅ​ខ្ចី​លុយ​អ្នក​ខាង​បាន​១​ម៉ឺន​រៀន​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ឲ្យ​កូន​ផឹក​ ស្រាប់តែ​អកុសល​ត្រូវ​រថយន្ត​ធំ​ដឹក​ដី​បុក​កិន​ស្លាប់​។ រឿងរ៉ាវ​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ ស្ថិតនៅ​ចំណុច​ផ្លូវលំ ក្នុង​ភូមិ​ប្រាសាទ ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​ស្ត្រី​រងគ្រោះ​មានឈ្មោះ សៃ បូរី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ផ្ចឹក ឃុំ​តា​ផូ ស្រុក​ស្វាយចេក ប្តី​ឈោះ ម៉ុ​យ ម៉ុ​ល អាយុ​៣៨​ឆ្នាំ​  មាន​កូន​៤​នាក់ ស្រី​ទាំងអស់ ស្រី្ត​រងគ្រោះ​មានកូន​ភ្លោះ​២​នាក់ កើត​ទើបតែ​កើត​បាន​១​ខែ​កន្លះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ចរាចរណ៍​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​បន្តទៀតថា ​បើ​តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា ​នៅ ថ្ងៃទី​២៦ ខែមករា នោះ​ស្ត្រី​ជា​ម្តាយកូន​របស់គាត់​ឈឺ​គាត់​គ្មាន​លុយ​ទេ​បាន​ទៅ​ខ្ចីលុយ​អ្នកជិតខាង​បាន​ប្រាក់​១​ម៉ឺន​រៀល​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C-125 ស៊េរី​ឆ្នាំ​2017 ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1Q-64 31​ជិះ​សំដៅទៅ​កន្លែង​លក់​ថ្នាំ លុះ​ជិះ​មកដល់​កន្លែងកើតហេតុ​ស្រាប់​មាន រថយន្ត​ដឹក​ដី​កែច្នៃ​១​គ្រឿង​ស្លាក់​លេខ ភ្នំពេញ 3D-9883 បាន​ធ្វើ​ដំណើរ​ក្នុង​ទិសដៅ ពី​កើ​តទៅ​លិច​ច្រាស់​ទិស​គ្នា បើក​មកដល់​ចំណុច​កើតហេតុ​ដែរ​ស្រប​ពេល​នោះ​មាន​គោ​ឆ្លងកាត់​ផ្លូវ​បណ្ដាល​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជាមួយនឹង​សត្វ​គោ ក៏​ដួល​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​ស្ត្រី​រង​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ​តែម្តង​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​ក្រោយពី​កើតហេតុ ​ហើយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ចុះ​ដល់​កន្លែងកើតហេតុ បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល​ស្រុក​ស្វាយចេក ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព​សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ដោយ​សង្វេគ​យ៉ាង​ខ្លាំង​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៥ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម