សន្តិសុខសង្គម
កម្លាំងជំនាញគ្រោងបញ្ជូនមន្ត្រីនគរបាល និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀនជិត៨គីឡូទៅតុលាការ
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី២៩មករា នេះថា ករណីឃាត់ខ្លួនមន្ត្រីនគរបាលមួយរូប និងបក្ខពួកម្នាក់នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅខណ្ឌច្បារអំពៅ កម្លាំងជំនាញបានរកឃើញគ្រឿងញៀនជិត៨គីឡូក្រាម និងកំពុងបន្តនិតិវិធី គ្រោងបញ្ជូនសំណុំរឿងទៅតុលាការ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការឃាត់ខ្លួននេះកម្លាំងជំនាញបានរកឃើញថ្នាំញៀនសរុបជិត៨គីឡូក្រាម ជាប្រភេទ កេតកាមីន និងអ៊ីចស្ដ្រាស៊ី។ លោកបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួន មានម្នាក់ជាមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ខណៈដែលជនសង្ស័យបើករថយន្ដឆ្លងកាត់គោលដៅត្រួតពិនិត្យ និងអនុវត្តច្បាប់ចរាចរណ៍ នៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ដ្រខណ្ឌច្បារអំពៅ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ថែមថា មកដល់រសៀលថ្ងៃទី២៩មករានេះ កម្លាំងជំនាញបាននឹងកំពុងសាកសួរតាមនិតិវិធី និងគ្រោងបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅតុលាការដើម្បីអនុវត្តនិតិវិធីច្បាប់។
សូមបញ្ជាក់ថា ការឃាត់ខ្លូនមន្ត្រីនគរបាលរួមទាំងបក្ខពួកពាក់ព័ន្ធនឹងគ្រឿញញៀនជិត៨គីឡូនេះ បានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណៈដែលកម្លាំងការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ ឃុំសានឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ និងឈ្មោះ ផា វុធថា ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអូរតាឡាស់ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ ក្រៅពីគ្រឿងញៀន កម្លាំងសមត្ថកិច្ចក៏បានរកឃើញស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន ០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក