សន្តិសុខសង្គម
តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនត្រូវចោទពីរនាក់ក្នុងសំណុំរឿងគ្រឿងញៀនជាង១តោន
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលើជនត្រូវចោទចំនួន២នាក់ដាក់ពន្ធនាគារ ក្នុងសំណុំរឿងគ្រឿងញៀនជាង១តោន ក្រោយពីកម្លាំងអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ ជនត្រូវចោទមានឈ្មោះ វ៉ាន់ មឿង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ-វៀតណាម សញ្ញាតិខ្មែរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ឈ្មោះ ម៉ឺន សាក់រាំវី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ-អឺស្លាម សញ្ញាតិខ្មែរ ត្រូវបានតំណាង អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចោទប្រកាន់ពីបទ សមគំនិត ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ កថាខណ្ឌ២ កថាខណ្ឌ៧ ចំណុច៤ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារ និងស្រាវជ្រាវបន្ថែមលើជនដែលពាក់ព័ន្ឋដទៃទៀត ដើម្បីឈានដល់ការស្វែងរកចាប់ខ្លួន។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ គ្រឿងញៀនចំនួន ១,០៨២.៥គីឡូក្រាម ត្រូវបានរកឃើញនៅក្នុងរថយន្តមួយគ្រឿងដែលក្រុមឧក្រិដ្ឋជនបានយកទៅផ្លុងចោលនៅខាងមុខវិទ្យាល័យជ័យសែន ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។ គ្រឿងញៀនដែលត្រូវបានគេរកឃើញនេះមានចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) និងសម្ភារៈមួយចំនួនទៀត ហើយនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ