Connect with us

សន្តិសុខសង្គម

​អាជ្ញាធរជួសជុល ផ្លូវវាងច្រាំងទន្លេបាក់ស្រុតជាង ២០០ ម៉ែត្រ​

បានផុស

នៅ

ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុ លោក អាន ស៊ីណា បានឱ្យដឹងថា អាជ្ញាធរ​ខេត្តត្បូង​ឃ្មុំ​បានដាក់ម៉ាស៊ីនខួងយកអាចម៍ដីទៅពិនិត្យរួចហើយ ចំណុច​បាក់ស្រុតច្រាំងទន្លេប្រវែង ២០០​ម៉ែត្រ ស្ថិតនៅចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា មានជម្រើសពីរ ក្នុងការជួសជុលផ្លូវនេះ ១.ករណីក្រសួងពិនិត្យឃើញថា បើជួសជុល​ទប់​ច្រាំងហើយនៅតែបន្តបាក់នោះ ២.ក្រសួងនឹងធ្វើផ្លូវវាងខាងកើតវត្តពាមចក ចំណុចគល់ស្ពានអង្កូ បន្តទៅស្ពានព្រែកតាខ្វាន់ចុងភូមិទួលគរ ហើយថវិកាក្រសួងជាអ្នកចំណាយ គ្រាន់តែការជួសជុល​មិនទាន់កំណត់ថ្ងៃបរិច្ឆេទច្បាស់លាស់ ផ្លូវបេតុងនេះ ស្រុតខ្លាំងមែនហើយ តែអាចធ្វើចរាចរណ៍​បាន។ ​

ផ្លូវបេតុងមួយកន្លែងនេះបានរងការបាក់ស្រុតចូលទន្លេមេគង្គ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយសារទឹកហូរជ្រាប។ ផ្លូវបេតុង មួយខ្សែនេះ ជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម