Connect with us

សន្តិសុខសង្គម

ស្នងការខេត្តបន្ទាយមានជ័យ បញ្ចាឲ្យត្រួតពិនិត្យនិងហាមដាច់ខាតការនាំចូលផាវ និងគ្រឿងផ្ទុះក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

បានផុស

នៅ

ចូលឆ្នាំវៀតណាម ចិន និងកូរ៉េ បានខិតជិតចូលមកដល់ លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ឲ្យបានជ្រាប អ្នកដែលលួចនាំចូលផាវគ្រប់ប្រភេទ អ្នកលក់ និងអ្នកលេង ត្រូវមានទោសដូចគ្នា បើមានហានភ័យអ្វីមួយកើតឡើងដល់មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅក្នុងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តនូវវិធានការនេះឲ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារបស់ថ្នាក់លើមានដូចជា អ្នកលួចនាំចូលសារជាតិផ្ទុះមានដូចជា ផាវគ្រប់ប្រភេទ ពិសេសអ្នកលក់ជាតិផ្ទុះ ផាវគ្រប់ប្រភេទ នៅតាមទីផ្សារ និងអ្នកលក់នៅតាមផ្ទះត្រូវបង្ក្រាបឲ្យអស់ បើជនណានៅតែប្រព្រឹត្តត្រូវធ្វើតំណត់ហេតុបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។

លោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការដាក់បទបញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម កូរ៉េ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញ​ និងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ត្រូវ ចុះបង្ក្រាប និងហាមដាច់ខាតនូវការនាំចូលរំសេវផាវគ្រប់ប្រភេទ ហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឪកាសចូលឆ្នាំ ចិន វៀតណាម នៅតាមទីសាធារណៈ តាមសហគមន៍ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃ ពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះខ្លាំងណាស់។

លោកស្នងការខេត្តបន្ទាយមានជ័យបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយ អប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទ។ ទទួលបានសេចក្តីណែនាំខាងលើនេះ លោកប្រធានការិយាល័យជំនាញ និងលោកអធិការក្រុងស្រុកទាំង ៩ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

លោកបានបញ្ជាក់ថា ផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពិសេសក្មេងៗគួរជៀសវាងកុំលេងវាឲ្យសោះក្នុងឪកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ។
ក្នុងនោះលោកស្នងការបានធ្វើការណែនាំចំនួន៧ចំណុចឱ្យកងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមមាន
១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ។
២-ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។
៣ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រក និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ។
៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។
៥ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦ ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម