Connect with us

សន្តិសុខសង្គម

ប្រាប់អ្នកជិតខាងថា ក្នុងបន្ទប់មានជំនាងផ្ទះ​មកលងរាល់ថ្ងៃ មួយសន្ទុះក្រោយស្រាប់តែឃើញធ្លាក់ពីអគារជាន់ទី៥ស្លាប់

បានផុស

នៅ

នារីម្នាក់បានធ្លាក់ពីអគារជាន់ទី៥បណ្ដាលឲ្យស្លាប់ភ្លាមៗ បន្ទាប់អង្គុយហូបចុកជាមួយមិត្តភក្ដិ និងអ្នកជិតខាង និងបាននិនាយប្រាប់ថា ក្នុងបន្ទប់នាងមានជំនាងផ្ទះមកលងរាល់ថ្ងៃ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៣និង៣០​នាទី​ទៀបភ្លឺថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវបេតុងក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ភ័ក្រ្ត ភេទស្រី អាយុជាង៣០ឆ្នាំ បច្ចុប្បន្នស្នាក់អគារកើតហេតុខាងលើជួលបន្ទប់ជាន់ទី៥ ក្នុងភូមិ១៣សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ត្រូវជាមិត្តភក្កិជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនថ្ងៃកើតហេតុមួយថ្ងៃនារីរងគ្រោះបានឆាតតាមទូរស័ព្ទទៅប្រាប់រូបនាងថា បើគ្នាស្លាប់ជួយធ្វើបុណ្យអោយគ្នាផង។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលនារីជនរងគ្រោះចុះពីបន្ទប់ជួលមកលេងអ្នកស្គាល់គ្នានៅខាងក្រោមរួចក៏ពោលពាក្យប្រាប់ទៅកាន់អ្នកដែលស្គាល់គ្នា និងអ្នករស់នៅក្បែរបន្ទប់ថា នៅក្នុងបន្ទប់ជួលរបស់នាងតែងតែមានជំនាងផ្ទះមកលងរូបនាងរាល់ថ្ងៃ ធ្វើអោយនាងភ័យខ្លាច។ ក្រោយមកក៏មានការហូបចុកបន្តិចបន្ទួចជាមួយអ្នកជិតខាង និងបានផឹកស្រាអស់២ទៅ៣កំប៉ុង រួចឡើងទៅបន្ទប់ជួលនៅជាន់ទី៥វិញ មួយសន្ទុះក្រោយមកនៅវេលាម៉ោង៣និង៣០នាទីស្រាប់តែគេបានឃើញនារីរងគ្រោះធ្លាក់ពីលើអាគារជួលជាន់​ទី៥មកក្រោមបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាងទាក់ទងទៅសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានយកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងនៃសព រួចក៏បានទាក់ទងទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្នសពនារីខាងលើសមត្ថកិច្ចជំនាញកោសល្យវិច័យកំពុងតែពិនិត្យនៅពុំទាន់ដឹងថា ជាករណីអ្វីឲ្យបានពិតប្រាកដនោះទេ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម