សន្តិសុខសង្គម
ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល
សមត្ថកិច្ចចាប់បានហើយឃាតករំលោភស្ត្រីពោះធំ ៥ ខែ សម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ កាលពីវេលាម៉ោងប្រមាណ ១៣ និង ៤៥ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង ១៨ និង ៤០ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិតនៅព្រៃខាងជើងភូមិ ប្រហែលជាង ១ គីឡូម៉ែត្រ ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

បើតាមប្រភព ជនសង្ស័យមានឈ្មោះ ភឹម រតនា ហៅ គាង អាយុ ៣៧ ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ចាប់ខ្លួនបានកាលពីវេលាម៉ោង ១៦ និង ៣៥ នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯនារីរងគ្រោះឈ្មោះ វ៉េង ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់ដោយសាររឹតកនឹងខ្សែអង្រឹង រួចចាក់សាំងដុតចោល)។

ករណីឃាតកម្មនេះ បើតាមការសាកសួរ ជនសង្ស័យ បានសារភាពថា កន្លងមក ខ្លួន និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាច្រើនលើកមកហើយ។ ក្នុងនោះ កាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ មុនកើតហេតុ រូបគេ(ជនសង្ស័យ) បានទូរស័ព្ទហៅនារីរងគ្រោះមករួមភេទជាមួយ ហើយជនរងគ្រោះក៏ព្រមព្រៀងជួប ដោយជិះម៉ូតូមកខ្លួនឯង។ បន្ទាប់មក ជនសង្ស័យខាងលើ ក៏មានគំនិតជាស្រេចថា នឹងសម្លាប់ជនរងគ្រោះដើម្បីយកម៉ូតូ។

ជាមួយគ្នានោះ ក្រោយគិតហើយ ជនសង្ស័យ ក៏បានជិះម៉ូតូចេញដំណើរ ដោយបានឈប់ទិញខ្សែអង្រឹងនៅតាមផ្លូវ រួចក៏មកជួបជនរងគ្រោះនៅផ្លូវ ៤២ តាមការណាត់។ នៅពេលជួបគ្នា ជនសង្ស័យ បានជិះម៉ូតូនារីរងគ្រោះ ម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ស្លាកលេខ 1KI-2858 ឌុបជនរងគ្រោះចូលផ្ទះសំណាក់ “សួគ៌ា” (នៅភ្នំបាសិត)។ ប្រហែល ១ ម៉ោង ក្រោយមក បន្ទាប់ពីរួមភេទជាមួយគ្នាហើយ ជនសង្ស័យ ក៏ឌុបជនរងគ្រោះចេញពីផ្ទះសំណាក់ ជិះទៅរកកន្លែងស្ងាត់ ដើម្បីធ្វើសកម្មភាពសម្លាប់។ លុះពេលមកដល់ព្រៃកន្លែងកើតហេតុ ជនសង្ស័យ ក៏ឈប់ម៉ូតូ ហើយធ្វើជាអង្គុយនិយាយគ្នាលេង។ នៅពេលជនរងគ្រោះកំពុងអង្គុយភ្លេចខ្លួន ជនសង្ស័យ ក៏យកខ្សែអង្រឹងដែលត្រៀមទុកក្នុងហោប៉ៅខោរួចជាស្រេច មកធ្វើសកម្មភាពទាក់រឹតកនាងពីក្រោយ ហើយទាញបង្វិលផ្កាប់មុខមិនឲ្យរើបម្រាស់ដាច់ខ្យល់ស្លាប់ភ្លាមៗ។

ទន្ទឹមនោះ ក្រោយពីធ្វើសកម្មភាពខាងលើហើយ ជនសង្ស័យ ក៏យកខ្សែទាក់កជនរងគ្រោះអូសចូលទៅក្នុងព្រៃ ប្រហែល ៣០ ម៉ែត្រ ដោយប្រមូលស្មៅ និងមែកឈើងាប់ៗ ក្បែរនោះ គ្របលើសពនារីរងគ្រោះ។ បន្ទាប់មកទៀត ជនសង្ស័យ ក៏បានជិះម៉ូតូជនរងគ្រោះទៅទិញសាំង និងដែកកេះ នៅតូបលក់ក្នុងភូមិ ដោយយកសាំងមកស្រោចលើសព ហើយកេះដែកកេះដុតតែម្ដង។ ភ្លាមៗ នោះដែរ ជនសង្ស័យ ក៏បានយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់យកទៅលក់នៅភ្នំពេញតែម្ដង។
សូមបញ្ជាក់ថា ករណីឃាតកម្មគិតទុកជាមុន រំលោភស្ត្រីពោះធំ ៥ ខែ សម្លាប់ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១៣ និង ៤៥ នាទី ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ និងប្រទះឃើញសាកសពនៅវេលាម៉ោង ១៨ និង ៤០ នាទី ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ ស្ថិតនៅព្រៃខាងជើងភូមិ ប្រហែលជាង ១ គីឡូម៉ែត្រ ភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ