Connect with us

សន្តិសុខសង្គម

ជាងភ្លេីង ២នាក់ មិនពាក់ឧបករណ៍សុវត្ថិភាព ​រអិលធ្លាក់ពីលេីអគារកំពុងសាងសង់

បានផុស

នៅ

ជាងភ្លេីងចំនួន ២នាក់​ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីឡើងតបណ្ដាញភ្លើង បានរអិលធ្លាក់ពីលើរន្ទា ពីលើអគារការដ្ឋានកំពុងសាងសង់ឃ្លាំងភេសជ្ជៈ អេរ៉ាហ្គោល ខមភើរេសិន ស្ថិតនៅផ្លូវសាលាកសិកម្មចម្ការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅវេលាម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ជនរងគ្រោះទាំង ២ នាក់ រួមមាន​៖ ទី១ ឈ្មោះ ស៊ាង វឌ្ឍនៈ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មករ និងទី២ ឈ្មោះ ប៉េង អរ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មករ។

បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជាងមួយក្រុមបានឡើងរន្ទាតបណ្ដាញប្រព័ន្ធភ្លើងអគារកំពុងសាងសង់ក្នុងបរិវេណឃ្លាំងស្តុកភេសជ្ជៈ ដោយមិនពាក់ឧបករណ៍សុវត្ថិភាពនោះទេ ក្រោយមកស្រាប់តែឃើញធ្លាក់ពីលើរន្ទា បណ្ដាលឱ្យកម្មករជាងភ្លើង ២ នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅជួយសង្រ្គោះ។

បច្ចុប្បន្ន​ ជនរងគ្រោះទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមការស្នើសុំពីមេការជនរងគ្រោះ រីឯម្ចាស់ទីតាំង នៅពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុមិនព្រមសហការនោះទេ ព្យាយាមលាក់បាំងសមត្ថកិច្ចទៅវិញ៕

អត្ថបទ៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម