សន្តិសុខសង្គម
មួយសប្ដាហ៍ចុងខែមករា ដើមខែកុម្ភៈ នគរបាលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ៥៤ករណី ឃាត់ខ្លួនមនុស្ស៧៦នាក់
ពេញមួយសប្ដាហ៍កន្លងមកនេះ ពោលគឺចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន៦១ករណី។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច(ឆក់ ប្លន់) ជាដើម។

បើតាមលោក ទូច សុឃៈ ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិក៏បន្តបង្ក្រាប និងក្រសោបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជលផលជាច្រើនករណីទៀតផងដែរ។
ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។
ឈរលើច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព៦ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះដែរ និងតែងណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ