សន្តិសុខសង្គម
ប្រទះឃើញគ្រឿងញៀនជាង២គីឡូក្រាមនៅជាប់របងប៉ុស្ដិ៍នគរបាលឃ្មួញ
កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានប្រទះឃើញថ្នាំញៀនជាង២គីឡូក្រាមនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ខណៈសមត្ថកិច្ចសន្និដ្ឋានថា គឺជនសង្ស័យភ័យខ្លាចដោយមានគោលដៅសមត្ថកិច្ចចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃទី៧កុម្ភៈនេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានរកឃើញថង់ចំនួន០៣ថង់ សង្ស័យជាសារធាតុញៀន ក្នុងនោះមានកញ្ចប់ពណ៌ខៀវទំពាំងបាយជូ ចំនួន១៩៤កញ្ចប់ និងកញ្ចប់ពណ៌ក្រហមស្តូប៊ូរី ចំនួន១១០កញ្ចប់ ទុកចោលនៅជាប់របងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ។

បន្ទាប់ពីបានរកឃើញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រកឃើញសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី (MDMA) ចំនួន ៣០៤កញ្ចប់ ទម្ងន់២,៤៤១.៧៨ក្រាម។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ