សន្តិសុខសង្គម
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរឿងលួចដកប្រាក់ពីគណនីធនាគារ AMK ៨១៤០ដុល្លារ
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព លួចប្រាក់តាមរយៈគណនីធនាគារ AMK របស់ពលរដ្ឋ។ នេះបើតាមសំណេរនៅលើទមព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៨ ខែកុម្ភៈ នេះ។
ពីស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ការចាប់ឃាត់ខ្លួននេះ គឺមានការសម្របសម្រួលនីតិវិធីពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀក ស្រីនាង ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត បានបាត់ប្រាក់ពីគណនីធនាគារAMK ចំនួន ៨១៤០ដុល្លារ។ នៅថ្ងៃទី ០៧ ខែកុម្ភៈ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គឹម វិបុល ហៅមិញ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិបាលិលេល្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះសៀក ស្រីនាង បានឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ២០២៣ លោកស្រី បានបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាក់OPPO ដែលក្នុងទូរស័ព្ទគឺមានគណនីធនាគារAMK ។ ភ្លាមៗ ក្រោយពីបាត់ទូរស័ព្ទម្ចាស់ទូរស័ព្ទបានទៅជួបភ្នាក់ងារធនាគារ ដើម្បីសួរនាំដែរពីរឿងបាត់ទូរស័ព្ទ និងចង់ឲ្យធនាគារប្តូរAPPគណណីរបស់ខ្លួនមកទូរស័ព្ទថ្មី ប៉ុន្តែដោយសារពេលនោះជនរងគ្រោះមិនបានយកលេខទូរស័ព្ទចាស់ទៅក៏ផ្លាស់ប្តូរមិនបាន។ ក្រោយប្ដូរគណនីមកទូរស័ព្ទថ្មីមិនបាន ជនរងគ្រោះក៏បានសួរទៅបុគ្គលិកធនាគារថា តើគាត់អាចបាត់លុយដែលមាននៅក្នុងកុងធនាគារដែរឬអត់។ បុគ្គលិកធនាគារក៏បានប្រាប់មកវិញថាអាចបាត់ ប្រសិនបើសិនអ្នកដែលរើសបានទូរស័ព្ទនោះគេស្គាល់លេខកូដសម្ងាត់ ប៉ុន្តែបើគេមិនស្គាល់ទេគឺមិនបាត់ទេ។
ក្រោយសួរនាំរួចជនរងគ្រោះសៀក ស្រីនាង ក៏បានដាក់លុយចូលសាច់ប្រាក់បន្ថែមទៀតចំនួន១៨០០ដុល្លារទៅក្នុងគណនី រួចហើយក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅ។ លុះនៅថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២៣ ម្ចាស់គណនីឈ្មោះ សៀក ស្រីនាង បានយកលុយទៅដាក់ក្នុងកុងបន្ថែមទៀតចំនួន៤០០០ដុល្លារ ប៉ុន្តែមុននឹងដាក់ចូល ជនរងគ្រោះបានឲ្យបុគ្គលិកធនាគារឆែកមើលសាច់ប្រាក់នៅក្នុង ក៏បានឃើញថាបាត់អស់ពីក្នុងកុងធនាគាររបស់ខ្លួន រួជទើបដឹងថាមានគេលួចដកប្រាក់ពីកុងគណនីរបស់ខ្លួនអស់ទឹកប្រាក់ចំនួន៨១៤០ដុល្លារបាត់ទៅហើយ។
តាមសំណេរដដែល បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់