Connect with us

សន្តិសុខសង្គម

ថៃឃាត់ខ្លួនបុរសខ្មែរម្នាក់ រឹបអូសអាវុធជាច្រើន នៅលើផ្ទៃទឹកសមុទ្រ

បានផុស

នៅ

អាវុធជាច្រើនដើម និងគ្រាប់រំសេវរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងយោធាថៃបង្ក្រាបបាននៅលើផ្ទៃទឹកសមុទ្រ ខណៈបុរសជនជាតិខ្មែរម្នាក់រកស៊ីជួញដូរអាវុធទាំងកណ្ដាលអាធ្រាត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៣៖៤០ នាទីទៀបភ្លឺ ថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២៤ កម្លាំងយោធាវីរៈការពារព្រំដែន ខេត្តច័ន្ទបុរី និងខេត្តត្រាតបានចេញល្បាតលើផ្ទៃទឹក និងរួមសហការជាមួយកម្លាំងនាវិកលេខ ១៨២ បានស្កាត់ចាប់កាណូតមួយគ្រឿងដែលកំពុងបើកបរនៅលើផ្ទៃទឹកទាំងយប់ងងឹត។

បុរសជនសង្ស័យឈ្មោះ រ៉ែន អាយុ ២០ ឆ្នាំ ដោយនៅលើការណូតនោះគឺមានដឹកអាវុធ និងគ្រាប់រំសេវជាច្រើនរួមមាន អាវុធធុន M 16 ចំនួន ២ ដើម អាវុធប្រភេទ AK 47 ចំនួន ៨ ដើមបង់អាវុធ M 16 ប្រភេទ ៣០ គ្រាប់ ចំនួនពីរ បង់អាវុធចំនួន AK 45 បង់  គ្រាប់កាំភ្លើង AK 47 ចំនួន ២ កែស ដែលក្នុងមួយកែស មាន ៧២០ គ្រាប់ សរុប មានចំនួន ១.៤៤០ គ្រាប់ លុយ​បាតចំនួន ១.០០០ បាត លុយខ្មែរចំនួន ៣.៥០០ រៀល ថ្នាំញៀនប្រភេទម៉ាទឹកកករួម និងឧបករណ៍សេពចំនួនមួយឈុត កាណូតស្មាច់មួយគ្រឿង និងទូរសព្ទដៃមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់កំពុងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានដើម្បីសាកសួរបន្ថែម៕

អត្ថបទ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម